ព័ត៌មានជាតិ
តើអ្នកនយោបាយជាស្ត្រីរូបណាខ្លះកំពុងកាន់តួនាទីជាតំណាងរាស្ត្រនៅរដ្ឋសភាជាតិ?
រដ្ឋសភា នីតិកាលទី៦ (២០១៨-២០២៣) នឹងផុតអាណត្តិនៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ។ រដ្ឋសភា នីតិកាលទី ៦ មានមណ្ឌល ២៥រាជធានី-ខេត្ត និងមានអាសនៈតំណាងរាស្ត្រសរុបចំនួន ១២៥អាសនៈ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានទាំងអស់។ ចំណោមតំណាងរាស្ត្រចំនួន ១២៥រូប មានតំណាងរាស្ត្រជាស្ត្រីចំនួន ២៦រូប បើគិតត្រឹមចុងឆ្នាំ២០២២នេះ។ តើអ្នកនយោបាយជាស្ត្រីរូបណាខ្លះ កំពុងកាន់តួនាទីជាសមាជិការដ្ឋសភាជាតិ?

អ្នកនយោបាយស្ត្រី ដែលកំពុងជាសមាជិការដ្ឋសភាមានដូចខាងក្រោម៖
១/ លោកស្រី ម៉ែន សំអន ជាសមាជិការដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង។ បន្ថែមពីនេះ លោកស្រី ម៉ែន សំអន ក៏មានមុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃរាជរដ្ឋាភិបាលកម្ពុជា។

២/ លោកស្រី ឃួន សុដារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល មានតួនាទីជាអនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី។

៣/ លោកស្រី និន សាផុន ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងមានតួនាទីជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

៤/ លោកស្រី ឡោក ខេង ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងមានតួនាទីជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា។

៥/ លោកស្រី គ្រួច សំអាន ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។

៦/ លោកស្រី ត្រឹង ថាវី ជាតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាអនុប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា។

៧/ លោកស្រី ឯម ប៉ុណ្ណា ជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងមានតួនាទីជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។

៨/ លោកស្រី លី គឹមលៀង ជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាលេខាធិការគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។

៩/ លោកស្រី កែ ច័ន្ទមុនី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

១០/ លោកស្រី អ៊ុន សុគន្ធា ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាលេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា។

១១/ លោកស្រី ខុង ស៊ុនអេង ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកាគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា។

១២/ លោកស្រី កុប ម៉ារីយ៉ាស ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

១៣/ លោកស្រី កុល ធារិន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។

១៤/ លោកស្រី ស៊ុន សាភឿន ជាតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

១៥/ លោកស្រី ម៉ក់ វណ្ណស៊ីថា ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកាគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា។

១៦/ លោកស្រី នួម សុភ័ណ ជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាសមាជិកាគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។

១៧/ លោកស្រី ពៅ សាវឿន ជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាសមាជិកាគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា។

១៨/ លោកស្រី គង់ សាឡន ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកាគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា។

១៩/ លោកស្រី នូ សុវណ្ណនី ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាសមាជិកាគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

២០/ លោកស្រី ស្រី គឹមឆយ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។

២១/ លោកស្រី ពៅ សុភាព ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាសមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។

២២/ លោកស្រី ឈុន សារឹម ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាសមាជិកាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។

២៣/ លោកស្រី ដួង វណ្ណា ជាសមាជិការដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង។

២៤/ លោកស្រី ម៉ាណ ណាវី ជាសមាជិការដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។

២៥/ លោកស្រី គឹម សុវណ្ណា ជាសមាជិការដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។

២៦/ លោកស្រី លឹម ផល្លា សមាជិការដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?