Connect with us

ព័ត៌មានជាតិ

បុរស​សូត្រ​ធម៌​​​៧ភាសា ​រង​ការ​គំរាម ខណៈ​មិន​មាន​ឈ្មោះ​ជា​អាចារ្យ​ក្នុង​បញ្ជី​

បានផុស

នៅ

បុរស​តាំង​ខ្លួន​ជា​គ្រូ​សូត្រ គ្រូ​មន្តអាគម​ ចេះ​ធម៌ បាលី ជា​ភាសា​បរទេស​ រួមមាន៖ ចិន ជប៉ុន កូរ៉េ ថៃ ជាដើម ដែល​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង លើ​បណ្ដាញ​សង្គម កំពុង​រង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ ខណៈ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ក៏​កំពុង​ទទួល​រង​នូវ​ការ​​រិះគន់​ដែរ។

​នៅ​ក្នុង​សកម្មភាព​គ្រង​សំលៀកបំពាក់​ ពណ៌ ស អម​ដោយ​អាសនៈ​ គ្រឿង​សក្ការបូជា​ ជា​ច្រើន​ផង បុរស​វ័យ​​៤៣ឆ្នាំ ឈ្មោះ វ៉ាត វុធ តែង​ទទួល​ភ្ញៀវ​របស់​ខ្លួន​ជាប់​ជា​ប្រចាំ និង​សូត្រ​រំដោះ​ទុក្ខ​ដល់​អ្នក​មាន​ជំនឿ ជា​ភាសា ដែល​មិនមាន​នរណា​ស្ដាប់​យល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​តាំង​ខ្លួន​ជា​គ្រូ​សូត្រ ចេះ​ធម៌ បាលី ជាភាសាបរទេស​ ធ្លាប់បាននិយាយថា ធម៌ដែលខ្លួនសូត្រ គឺជាធម៌​ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកម៉្លេះ ហើយពុំមាននរណាចេះ និង​ស្ដាប់​បាន​ឡើយ ​។

ភរិយា​គ្រូ​សូត្រ​ ដែល​កំពុង​ល្បី​ក្នុង​បណ្ដាញ​សង្គម បាន​ប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ប្ដី​របស់​ខ្លួន​ចេះ​សូត្រ​ធម៌​ជា​ភាសាបរទេស ចំនួន៧ភាសា និង​មានអ្នកមកជួបក្នុងមួយថ្ងៃៗ ពី៣ទៅ៤នាក់ ជាហូរហែរ។ ភរិយា​គ្រូ​សូត្រ ​បាន​អះអាង​ថា ក្រោយ​ល្បី​ក្នុង​បណ្ដាញ​សង្គម​រួច​មក ប្ដី​របស់​ខ្លួន​បាន​ទទួល​រង​ការ​ប្រមាថ និង​គំរាម​កំហែង ពី​ជន​មិន​ស្គាល់​មុខ ដោយថា នឹងឱ្យសមត្ថកិច្ចមកចាប់ខ្លួនទៀតផង។

ភរិយាគ្រូសូត្ររូបនេះ ​បដិសេធន៍​ មិន​ឱ្យ​ប្ដី​របស់​ខ្លួន​ជួប​សម្ភាស​តាម​ទូរសព្ទ​ជា​មួយ​អ្នក​សារព័ត៌មាន​ឡើយ ដោយថា ចង់​រក្សាការស្ងប់ស្ងាត់មួយរយៈសិន។

លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានប្រាប់ កម្ពុជាថ្មី ថា ក្រសួងបាន​ពិនិត្យ​រួច​ហើយ លើករណីបុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេសនេះ។លោកឱ្យដឹងបន្តថា បុរស​រូបនេះ មិនមានឈ្មោះជាអាចារ្យ ដែលទទួលស្គាល់ដោយក្រសួង នោះឡើយ ហើយ​វិធានការ​យ៉ាង​ណា​លើ​បុរសរូបនេះ ក៏មិនស្ថិតក្រោមក្រសួងធម្មការ និងសាសនា ដែរ តែជា​សមត្ថកិច្ច​របស់​អាជ្ញាធរ។

លោក សេង សុមុនី បាន​បដិសេធន៍​ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ឡើយ ដោយ​ថា កំពុង​រវល់​នៅ​តាម​ខេត្ត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម