ព័ត៌មានជាតិ
ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅឆ្នាំ២០២៣ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប លើការងារត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅឆ្នាំ២០២៣។

បើតាមលោក ហ៊ុន ម៉ានី គឺសហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាថ្មីម្ដងទៀត នៅឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាដើម្បីរំលឹកខួបលើកទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
លោក ហ៊ុន ម៉ានី បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅឆ្នាំ២០២៣ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ«ក្តីស្រមៃ និងក្តីសង្ឃឹម» ដែលនឹងនាំយកសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានជាតិអង្គរ។ ទន្ទឹមនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ខាងមុខ ក៏គ្រោងនឹងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើនទៀត ដើម្បីរំលេចឡើងនូវខួប ១០ ឆ្នាំរបស់ខ្លួនផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ទៀ សីហា បានសម្តែងនូវក្តីសោមនស្សរីករាយដែលព្រឹត្តិការណ៍អង្គរសង្រា្កន្តនឹងរៀបចំនៅឆ្នាំក្រោយនេះ។ លោកអភិបាលខេត្ត បានស្វាគមន៍ និងរងចាំចូលរួមផ្តល់កិច្ចសហការសម្របសម្រួល ដើម្បីឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះប្រព្រឹត្តទៅដោយជោគជ័យ។
ជាមួយគ្នានេះ លោក ទៀ សីហា បានរំលេចដែរថា ព្រឹត្តិការណ៍នេះ នឹងផ្តល់ជាឱកាសចូលរួមដ៏អធិកអធម និងសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងជួយទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តសៀមរាបផងដែរ។

គួរជម្រាបថា នៅពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នឹងមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឡើងវិញនៅឆ្នាំក្រោយនេះ។ ទន្ទឹមនេះ ស.ស.យ.ក ក្នុងនាមជាម្ចាស់គម្រោងបាននិងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណាដើម្បីឲ្យព្រឹត្តិការណ៏អង្គរ ឆ្នាំ២០២៣ ក្លាយជាព្រឹត្តិការណ៍ដែលផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មីខាងមុខនេះផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៧ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា