ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ប្រកាសទទួលស្នាដៃតែងនិពន្ធ “ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣”
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសជូនជូនដំណឹងពីការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង “ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣” ដែលនឹងចាប់ទទួលស្នាដៃតែងនិពន្ធ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទសេរី។

ក្នុងសេចក្តីប្រកាសបញ្ជាក់ថា បេក្ខជនម្នាក់ អាចដាក់ស្នាដៃប្រឡងបាន ២ ស្នាដៃ គឺស្នាដៃប្រលោមលោកខ្នាតខ្លី ១ស្នាដៃ និងកំណាព្យរឿង ១ស្នាដៃ ក្រោមប្រធានបទសេរី ហើយរាល់ស្នាដៃដាក់ប្រកួត ត្រូវតែមានបញ្ចូលនូវលក្ខណវិច្ឆ័យ ៣ រួមមាន៖
១. អត្ថន័យ ៖ សច្ចធម៌ សីលធម៌ និងគុណធម៌។
២. អត្ថរូប ៖ វិធីតែង រចនាបថ សីល្ប៍សោភ័ណ។
៣. អត្ថរស ៖ ការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណ។
ក្រៅពីនេះ នៅមានលក្ខខណ្ឌផ្សេងទៀត ទាក់ទងនឹងការផ្ញើ គឺតម្រូវឱ្យប្រើខ្នាតក្រដាស A4 (ចាប់ពី ១៥-៣០ទំព័រ) រីឯអក្សរ តម្រូវឱ្យប្រើ font យូនីកូត Khmer OS Siemreap ទំហំ ១២ ។ ចំណែកឯអក្ខរាវិរុទ្ធវិញ គឺយកតាមវចនានុក្រមខ្មែរ “សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ” និងសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
គួរឱ្យដឹងដែរថា ការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង “ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣” នេះ ធ្វើឡើង ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រកួតជារៀងរាល់ឆ្នាំ។
សូមជម្រាបថា ជយលាភី និងពានរង្វាន់ នឹងប្រគល់ជូនម្ចាស់ជយលាភី ពីលេខ១ ដល់លេខ៣ ដោយ៖
ជយលាភីលេខ១៖ ពានមាស ចំនួន ១ ប្រកាសនីយបត្រ១ និងថវិកា។
ជយលាភីលេខ២៖ ពានប្រាក់ ចំនួន ១ ប្រកាសនីយបត្រ១ និងថវិកា។
ជយលាភីលេខ៣៖ ពានសំរិទ្ធ ចំនួន ១ ប្រកាសនីយបត្រ១ និងថវិកា។


បេក្ខជនអាចផ្ញើស្នាដៃតាមរយៈ Telegram:
១. លោក កុក រស់ ( ០១១ ៨៥០ ០៩៤)
២. កញ្ញា ញ៉ឹក ថារី (០១២ ៨០១ ១២២)
៣. លោក សំអាត សិលា (០៧៨ ៦៦៨ ៩៧៧)
សម្រាប់ព័ត៌មានលម្អិត ៖ ០១៧ ៤៧៤ ១១៦ | ០១២ ៨០១ ១២២ | ០១១ ៨៥០ ០៩៤

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ