Connect with us

ព័ត៌មានជាតិ

រកឃើញហើយម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរទាំង ៣ ប្រភេទ ប្រចាំឆ្នាំ ២០២២

បានផុស

នៅ

កាលពី​រាត្រី​ថ្ងៃ​ទី ០៩ ខែ​ធ្នូ សហគ្រិន​ខ្មែរ​គាំទ្រ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​លទ្ធផល និង​ប្រគល់​រង្វាន់​ជូន​ដល់​សហគ្រិន​ឆ្នើម​ដែល​បាន​ឈ្នះ​ពានរង្វាន់​សហគ្រិន​ខ្មែរ​ទាំង​បី​ប្រភេទ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរធន​បាល នៃ​មូលនិធិ​អភិវឌ្ឍន៍ សហគ្រិនភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​ពានរង្វាន់​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​សហគ្រិន​ខ្មែរ ដោយមាន ឯកឧត្ដម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ជា​នាយក​ប្រតិបត្តិ ដើម្បី​អបអរសាទរ​ដល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​ពានរង្វាន់​សហគ្រិន​ខ្មែរ កម្រិត​វិទ្យាល័យ ពានរង្វាន់​សហគ្រិន​ខ្មែរ​ធុរកិច្ច​បង្កើត​ថ្មី និង​ពានរង្វាន់​សហគ្រិន​ខ្មែរ សហគ្រាស​ធុន​តូច និង​មធ្យម ដែល​កម្មវិធី​ប្រកួត​នេះ​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ដើម​ឆ្នាំ ២០២២។

ជា​សមិទ្ធផល​ម្ចាស់​ជ័យលាភី នៃ​កម្មវិធី​ប្រកួត​ទាំង​បី​ប្រភេទ​រួមមាន ៖ ជ័យលាភី នៃ​កម្មវិធី​ប្រកួត​ពានរង្វាន់​សហគ្រិន​ខ្មែរ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំង ៤ ក្រុមហ៊ុន​រួមមាន ៖

១. ជ័យលាភី​លេខ ១ ៖ ភ្លើង​គប់ ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ ដុល្លារ)។

២. ជ័យលាភី​លេខ ២ ៖ កសិដ្ឋាន ៤០០ ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ២៤,០០០,០០០ រៀល (៦,០០០ ដុល្លារ)។

៣. ជ័យលាភី​លេខ ៣ ៖ អេ​ស៊ា អិ​ល & អ៊ី ឯ​.​ក ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)។

៤. ជ័យលាភី​លេខ ៤ ៖ ផ្តៅ ម៉ា​ឃី​ត ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)។

ជ័យលាភី នៃ​កម្មវិធី​ប្រកួត​ពានរង្វាន់​សហគ្រិន​ខ្មែរ ធុរកិច្ច​បង្កើត​ថ្មី ៤ ក្រុមហ៊ុន​រួមមាន ៖

១. ជ័យលាភី​លេខ ១ ៖ ហ្វី​ប កូ​កូ ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)។

២. ជ័យលាភី​លេខ ២ ៖ អា​ហ្គ្រោ​ណេ​ត​ឈ័​រ ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)។

៣. ជ័យលាភី​លេខ ៣ ៖ អាន់​ស៊ីន​ត្រា ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ)។

៤. ជ័យលាភី​លេខ ៤ ៖ ស៊ូ​ឌ្រេ​ន ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)។

ជ័យលាភី​ពានរង្វាន់​កិត្តិយស ៖ ក្រុមហ៊ុន Sela Pepper Cambodia ក្នុង​ការ​ទទួល​ស្គាល់​ជា​រោងចក្រ​កែច្នៃ​ម្រេច ដ៏​ទំនើប​មួយ​របស់​កម្ពុជា​ជាមួយ​នឹង​ឧបករណ៍​ច្នៃប្រឌិត​ក្នុង​ផ្ទះ និង​ការ​នាំ​ចេញទៅ​ក្រៅ​ប្រទេស។

ជ័យលាភី នៃ​កម្មវិធី​ប្រកួត​ពានរង្វាន់​សហគ្រិន​ខ្មែរ​កម្រិត​វិទ្យាល័យ ៣ ក្រុម​រួមមាន ៖

១. ជ័យលាភី​លេខ ១ ៖ CO2 Converter ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)។

២. ជ័យលាភី​លេខ ២ ៖ B Positive ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ៦,០០០,០០០ រៀល (១,៥០០ ដុល្លារ)។

៣. ជ័យលាភី​លេខ ៣ ៖ Synergy ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ៤,០០០,០០០ រៀល (១,០០០ ដុល្លារ)។

ថ្លែង​នៅ​ក្នុង​ការ​បើក​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ ២០២២ ឯកឧត្ដម វ​ង្សី វិស្សុត បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ ២០២២ ជា​លើក​ទី ២ នេះ ក្នុង​គោលដៅ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី ដ៏​រស់​រវើក និង​អំណោយផល​សម្រាប់​ការ​លើក​កម្ពស់​សហគ្រិន​ភាព​នៅ​កម្ពុជា។ កម្មវិធី​បាន​ប្រព្រឹត្តទៅ​ស្រប​ពេល​ដែល ព្រះរាជាណាចក្រ​កម្ពុជា ទើប​ទទួល​បាន​នូវ​ជោគជ័យ​ដ៏​ត្រចះ​ត្រង់​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៤០ និង​លើក​ទី ៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នា​ពេល​ថ្មីៗ​នេះ។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជា​កិត្យានុភាព និង​ជា​មោទនភាព​ជាតិ​ដ៏​ខ្ពស់ត្រដែត ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ដំណើរ​ឈាន​ឡើងជា​បន្តបន្ទាប់ របស់​កម្ពុជា​ទាំង​ក្នុង​កម្រិត នៃ​ការ​អភិវឌ្ឍ និង​ទាំង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​កិច្ចការ​អន្តរជាតិ ពិសេស​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស​ចុងក្រោយ​នេះ ឆ្ពោះ​ទៅ​រក​អនាគត​មួយ​ដ៏​រុងរឿង និង​ភ្លឺស្វាង ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ក៏បាន​មាន​ប្រសាសន៍​ថា “កម្មវិធី​គាំទ្រ​នាៗ​ដែល​សហគ្រិន​ខ្មែរ បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង ចក្ខុវិស័យ​ក្លាយ​ជា​ថ្នាល​ជាតិ ក្នុង​ការ​លើក​កម្ពស់​រាល់​សកម្មភាព​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​ប្រទេស​កម្ពុជា។ ជា​សមិទ្ធផល សិស្សានុសិស្ស ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ជាច្រើន បាន​ក្លាយ​ជា​អ្នក​ទទួល​ផល​ក្រោយពី​បាន​បង្កើត សហគ្រិន​ខ្មែរ ដែល​បាន​ដើរតួ​ជា​កាតាលីករ បាន​បង្កើត និង​បំពេញ​កម្មវិធី​ជាច្រើន​ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​មក​ដូចជា ៖ ការ​ស្វែងរក​គន្លឹះ​ដែល​បំពេញ​ចន្លោះ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ការ​កសាង​ភាព​ជឿជាក់​ក្នុង​ប្រព័ន្ធ​, ការ​បង្កើត​កម្មវិធី​ថ្មីៗ​ជាមួយ​ដៃគូ​, ការ​បង្កើន​កិច្ច​សហការ​កៀរគរ​ថវិកា ដើម្បី​បំពេញ​បន្ថែម ប៉ុន្តែ​មិន​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ក្នុង​ប្រព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម