ព័ត៌មានជាតិ
អបអរសាទរ គូស្វាមីភរិយាថ្មី12គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី 1
កាលពីព្រឹកថ្ងៃទី08 ខែធ្នូ ឆ្នាំ2022 ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី(វីតាល់) បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនដល់គូស្វាមីភរិយាទាំង 12គូ ដែលមានសំណាងឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ លើកទី1 នៅរោងចក្រផលិតទឹកពិសាវីតាល់។

កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មីដែលមានសំណាងឈ្នះក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ ក្នុងការជាវទឹកពិសាវីតាល់ប្រើប្រាស់ក្នុងពិធីរៀបមង្គលការ។ ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មីបានឈ្នះរង្វាន់ចំនួន 12រង្វាន់ផ្សេងគ្នា ដូចជា៖

• រង្វាន់កង់គូស្នេហ៍ Giant Rincon 2 ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
1. លោក ជៀប ប៊ុនថាក់ និង អ្នកស្រី ហង្ស ម៉ាលីណា (កំពង់ធំ)
2. លោក ដា រដ្ឋ និង អ្នកស្រី លី ហ្គេច (ភ្នំពេញ)
3. លោក វ៉ាន់ ស៊ុយម៉េង និង អ្នកស្រី លី ចន្ទ័វាសនា (ភ្នំពេញ)
• រង្វាន់ Smart TV ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
1. លោក សោម រតនៈ និង អ្នកស្រី វង្ស លក្ខ័ណា (ភ្នំពេញ)
2. លោក សុខ ជា និង អ្នកស្រី សួន ស្រីពេជ្រ (ភ្នំពេញ)
3. លោក ថាំង យីវណាម និង អ្នកស្រី ហេង ស្រីមុំ (ភ្នំពេញ)
• រង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
1. លោក ឡេង ច័ន្ទវឌ្ឍនៈ និង អ្នកស្រី សេក ដានី (ភ្នំពេញ)
2. លោក ពេជ្រ សូនី និង អ្នកស្រី សុឹម ស្រីនិច (ភ្នំពេញ)
3. លោក ស្រេង លីណា និង អ្នកស្រី ភេម ឆេងអាន (កំពង់ធំ)
• រង្វាន់ ទូទឹកកក ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
1. លោក ផូ មករា និង អ្នកស្រី ចេង គាមុយ (ភ្នំពេញ)
2. លោក ចាន់ សូឡេន និង អ្នកស្រី គីមអាន គីមឡែន (ភ្នំពេញ)
3. លោក ឡា សុខហេង និង អ្នកស្រី វណ្ណ សិទ្ធិកា (ភ្នំពេញ)
គួរឱ្យដឹងផងដែរថា គូស្វាមីភរិយាថ្មីទាំង 12គូ ខាងលើបានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង ចំណងដៃគូស្នេហ៍អមតៈ កាលពីថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2022 ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកផ្លូវការទឹកពិសាវីតាល់។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័នហ្វ្រេតធើនីធី ក៏បានធ្វើបទបង្ហាញពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង 12គូផងដែរ។

វីតាល់ នឹងបន្តស្វែងរកគូស្វាមីភរិយាដែលមានសំណាងឈ្នះរង្វាន់ធំក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ ជាបន្តបន្ទាប់រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ។

វីតាល់ ជាទឹកពិសាឈានមុខគេក្នុងស្រុកដែលទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥រៀល ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង10ឆ្នាំ បានចូលរួម ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 023/061/069 864 333៕





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា