ព័ត៌មានជាតិ
រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ចាប់ផ្ដើមកសាងហើយ ដើម្បីត្រៀមឆ្លងឆ្នាំ
កំពង់ចាម ៖ ស្ពានឫស្សី ដ៏ទាក់ទាញ ឆ្លងដៃទន្លេមេគង្គ សម្រាប់ឆ្លងពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន មិនអាចបាត់បង់ទេ ទោះបីមានស្ពានថ្មថ្មីក៏ដោយ។

ស្ពានឫស្សី ជាស្ពានដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេស មកលេងកម្សាន្តលើទឹកដីខេត្តកំពង់ចាម បច្ចុប្បន្ននេះ កំពុងតែកសាងឡើងវិញហើយ ខណៈទឹកទន្លេបានស្រកទៅវិញ។

ជារៀងរាល់ឆ្នាំ ស្ពានឫស្សីកោះប៉ែននេះ ត្រូវបានកសាងរួចតាំងពីខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែដោយសារ ទឹកទន្លេមេគង្គ មានការស្រកយឺត ទើបគេចាប់ផ្ដើមកសាងនៅក្នុងដើមខែធ្នូនេះ ដែលមានប្រវែងជាង ៨០០ ម៉ែត្រ ដោយមានទទឹង ១ ម៉ែត្រកន្លះ ចំណាយឫស្សីជាង ២ ម៉ឺនដើម។

បើតាមការបញ្ជាក់ពីលោក ប៊ុន ដារ៉ា ដែលជាម្ចាស់អភិរក្សស្ពានឫស្សី បានប្រាប់ឲ្យដឹងថា ស្ពានឫស្សីកោះប៉ែន គឺកំពុងតែកសាងជាបណ្តើរៗ ខណៈបច្ចុប្បន្នបាន ១០% ហើយ បើទោះបីទឹកទន្លេមេគង្គមានការស្រកចុះយឺតយ៉ាវ។

លោក ដារ៉ា បានបន្ថែមទៀតថា ឆ្នាំនេះការកសាងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនឡើងវិញ មានការខុសប្លែកជាងរាល់ឆ្នាំ ពោលគឺមានផ្លូវចេញចូលធំទូលាយ ទាំងកន្លែងចំណតរថយន្តម៉ូតូ មានបង្គន់អនាម័យចល័ត មានពោងទឹកខ្នាតមធ្យមសម្រាប់ក្មេងលេង និងមានការរៀបចំគ្រែលំហែកាយ ដោយមានការកំណត់តារាងមុខម្ហូប និងសេវាកម្មផងដែរ។

គូសបញ្ជាក់ផងដែរថា ស្ពានឫស្សីកោះប៉ែននេះ គឺបានបង្ហាញភាពទាក់ទាញ និងសក្ដានុពលយ៉ាងសំខាន់លើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំនេះមានលក្ខណៈប្លែកជាងរាល់ឆ្នាំ គឺមានការពង្រីងឆ្នេរខ្សាច់ និងផ្លូវចេញចូលធំជាងមុន ដើម្បីសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនាពេលបុណ្យទាន និងមួយវិញទៀតនោះ ខាងឆ្នេរខ្សាច់កោះប៉ែន មានបង្កើតស្តង់សម្រាប់ឲ្យអ្នកភូមិលើកោះនេះបានលក់នំចំណីខ្មែរដែលផលិតផ្ទាល់តែម្ដង។
ស្ពានឫស្សីកោះប៉ែន នឹងអាចទាញយកភ្ញៀវទេសចរកាន់តែកើនឡើងក្នុងឆ្នាំថ្មីនេះ និងបង្ហាញពីអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ហើយអ្វីដែលយើងរង់ចាំមិនភ្លេចនោះ តំបន់មួយនេះល្បីក្នុងបទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ផងដែរ៕
រូបភាព ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា