ព័ត៌មានជាតិ
ប៉ៃលិន មានពលករខ្មែរមកពីថៃ ឆ្លងកូវីដច្រើនជាងគេ រហូតដល់១៣នាក់
គិតត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ មានពលករខ្មែរមកពីថៃចូលមកខេត្តប៉ៃលិន មានចំនួន១០១០នាក់ ស្រី៤៩៨នាក់ ក្នុងនោះរកឃើញឆ្លងកូវីដ១៩ ចំនួន១៣នាក់។
លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ខែមករានេះថា ក្នុងចំណោមពលករខ្មែរជាង១ពាន់នាក់នោះ អ្នកធ្វើចត្តាឡីស័កសរុបចំនួន៣៦៦នាក់ ក្នុងនោះធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន២៣៥នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១៣១នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័កចំនួន៧នាក់។ លោកបានបន្តទៀតថា ជាមួយគ្នានេះដែរ យើងបានយកសំណាកពលករចំនួន២៨៨នាក់ ស្រី១៤៣នាក់ ទៅធ្វើវិភាគរកជំងឺកូវីដ១៩ដោយលទ្ធផលបង្ហាញថា មានលទ្ធផលអវិជ្ជមានចំនួន២៧៥នាក់ និងវិជ្ជមានវីរុសកូវីដ១៩ ចំនួន១៣នាក់ ស្រី១២។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៨៥នាក់ ក្នុងនោះមានពលករខ្មែរមកពីថៃចំនួន២០នាក់មាន១៣នាក់នៅខេត្តប៉ៃលិន៦នាក់ នៅបាត់ដំបងនិង១នាក់ នៅខេត្តបន្ទាយមានជ័យ និងមានអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៣នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ បុរសសូត្រធម៌៧ភាសា រងការគំរាម ខណៈមិនមានឈ្មោះជាអាចារ្យក្នុងបញ្ជី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម៤ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ