ព័ត៌មានជាតិ
ជិត ២សប្ដាហ៍ នគរបាលរាជធានីភ្នំពេញ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានជាង ១ម៉ឺន ២ពាន់នាក់ហើយ
ក្នុងរយៈពេលជិត ២សប្ដាហ៍ប៉ុណ្ណោះ នគរបាលរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះបានជាង ១ម៉ឺន ២ពាន់នាក់ហើយ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៤ ខែធ្នូនេះថា ក្នុងរយៈពេល ១៣ថ្ងៃ នៃយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដល់តាមភូមិ និងតាមខ្នងផ្ទះ គឺសមត្ថកិច្ចចុះធ្វើបានចំនួន ១២,៤៨៧នាក់។

អ្នកនាំពាក្យដដែល បានឲ្យដឹងបន្តថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញយ៉ាងច្រើន បាននាំគ្នាទៅអត្តសញ្ញាណប័ណ្ណ បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណដល់តាមភូមិ និងតាមខ្នងផ្ទះ ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២មក។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានសម្ដែងក្ដីរីករាយ ដែលសមត្ថកិច្ចផ្ដួចផ្ដើមឲ្យយុទ្ធនាការនេះឡើង។ លោកវរសេនីយ៍ឯក សាន សុខសីហា លើកឡើងយ៉ាងដូច្នេះថា «យើងឃើញថា យុទ្ធនាការនេះ គឺពិតជាល្អដែលយើងបានសេវាកាន់តែកៀក ដល់បងប្អូនប្រជាពលរដ្ឋ…បងប្អូនប្រជាពលរដ្ឋគាត់ងាយស្រួលក្នុងការមកធ្វើ ហើយគាត់បង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់សមត្ថកិច្ចរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ស ថេត»។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា នគរបាលរាជធានីភ្នំពេញ នឹងបន្តចុះធ្វើអត្តសញ្ញាណ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅតាមភូមិ និងតាមខ្នងផ្ទះ រហូតដល់គ្រប់ផែនការដែលបានកំណត់ ហើយលោកក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមសហការក្នុងយុទ្ធនាការនេះផងដែរ។

គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ត្រូវចាប់ផ្ដើមចុះរៀបចំ និងចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
ការណែនាំនេះ គ្រាដែលលោកឧត្តមសេនីយ៍ឯក ស ថេត កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យ និងជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋទាំង ២ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ