Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ ការស្រឡាញ់ ការគោរព ការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់យើងគ្រប់ៗគ្នា

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការស្រឡាញ់ ការគោរព ការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់យើងគ្រប់ៗគ្នា រហូតដល់គ្រប់ជំនាន់ក្រោយៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

លោកជំទាវ មានប្រសាន៍ថា ១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២២ គឺជាខួប ៣០ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ទៅក្នុងបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។

ជាពិសេស បានបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» និងធ្វើឲ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក «អរគុណសន្តិភាព» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកជំទាវបានបន្តទៀតថា ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍប្រទេសយើង ការពារឲ្យបានដាច់ខាតនូវនាវាសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឲ្យជាតិរបស់យើងនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។ បេតិកភណ្ឌអង្គរ នឹងមិនត្រូវបានបំភ្លេចឡើយ ហើយការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាផងដែរ។

ពិធីរំលឹកគុណអង្គរ ត្រូវបានប្រារព្ធឡើងមានរយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ដល់ទី ១៦ ខែធ្នូ  ឆ្នាំ ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវធីកម្សាន្តជាច្រើនទៀត ។

លោកជំទាវ បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៤០ លានរៀល ឧបត្ថម្ភដល់កម្មវិធី​។ នៅចុងបញ្ចប់នៃកម្មវិធី​ ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន​ ១៣០អង្គ​ ជាកិច្ចបង្ហើយបុណ្យផងដែរ​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព៦ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១០ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៧ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម