ព័ត៌មានជាតិ
មន្ត្រីក្រសួងកសិកម្ម ៖ ការលើកឡើងរបស់សម្ដេចតេជោ កាលពីពេលថ្មីៗនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះប្រជាជន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម យល់ឃើញថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជំរុញឲ្យប្រជាកសិករខិតខំដាំដុះដំណាំកសិកម្ម និងចិញ្ចឹមសត្វ ដើម្បីបម្រើឲ្យវិស័យទេសចរណ៍ក្នុងស្រុកនោះ គឺជាការគិតគូរ និងជាការយកចិត្តទុកដាក់របស់សម្ដេច ចំពោះប្រជាជនដែលជាកសិករ។
នៅក្នុងពិធីបើកបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ កាលពីយប់ថ្ងៃទី ១០ ខែធ្នូកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការផលិតផលិតផលកម្ម ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង»។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រជាពលរដ្ឋកម្ពុជា មានឱកាសច្រើនណាស់ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រឡប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា «យើងត្រូវខិតខំជំរុញការផលិត ឲ្យត្រឹមត្រូវតាមស្ដង់ដារបម្រើឲ្យវិស័យទេសចរណ៍, ពិសេសត្រូវបង្កើតឲ្យមានខ្សែក្រវាត់បៃតង នៅក្នុងតំបន់ទេសចរណ៍»។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យវិស័យទេសចរណ៍ទាំងមូល ក្លាយទៅជាទីផ្សាររបស់កសិករ និងអ្នកផលិត អ្នកចិញ្ចឹម ផងដែរ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៤ ខែធ្នូនេះថា ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបុណ្យសមុទ្រកាលពីពេលថ្មីៗនេះ ឆ្លុះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងតែងតែជួយដោះស្រាយបញ្ហាសុខទុក្ខប្រជាជន ដែលជួបការលំបាក។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានឲ្យដឹងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រផលិតផលកសិកម្មទាំងឡាយ ដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏ចង់ឃើញប្រជាជនកម្ពុជា មានសាច់ហូបគ្រប់គ្រាន់ក្នុងតម្លៃ ដែលអាចទទួលយកបានទាំងអស់គ្នា៕
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក