Connect with us

ព័ត៌មានជាតិ

សារមន្ទីរមីន​​​លើ​ផ្ទៃដី​ទំហំ ១២ ហិចតា នឹង​លេច​រូបរាង​នៅ​ខេត្តសៀមរាប

បានផុស

នៅ

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ CMAC បានឱ្យដឹងថា អង្គភាព CMAC​ នឹងសង់សារមន្ទីរសន្តិភាពសកម្មភាពមីននៅខេត្តសៀមរាបលើផ្ទៃដី ១២ ហិចតាដោយប្រើរយ:ពេលសាងសង់ ៣ ឆ្នាំជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈផេកហ្វេប៊ុកកាលពីថ្ងៃម្សិលមិញ លោក ហេងរតនា បានសរសេរថា «ខ្ញុំ រួមជាមួយថ្នាក់ដឹកនាំនៃអង្គភាព​CMAC បានចុះពិនិត្យមើលទីតាំងដើម្បីត្រៀមអនុវត្តការ​សាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីន ដែលមានទំហំ ៥២ម×៥២ម កំពស់១៧ម៉ែត្រ​ បូកសំណង់ខាងក្រៅអាគារមួយចំនួនទៀត»។

លោកអគ្គនាយកបានសរសេរទៀតថា បេសកកម្មនៃការកសាងសារមន្ទីរសន្តិភាពនេះមានពីរ​គឺ៖ ទី១.​ ការកសាងអាគារដ៍សំខាន់ជាប្រវត្តិសាស្ត្រ​ អាគាររាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលេីពិភពលោក​ ជាធាតុរឹងក្នុងការរចនាសំណង់សិល្បះនៃសារមន្ទីរនិងទី២.​ ការកសាងធាតុទន់​៖​ រួមមានការកសាងធនធានមនុស្សគ្រប់គ្រងសារមន្ទីរ​ និងការកសាងឯកសារ​រឿងរ៉ាវប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាបានទទួលរងទុក្ខវេទនាក្នុងសង្គ្រាម​ និងបន្តប្រឈមមុខជាមួយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម​។  ទន្ទឹងនឹងនេះត្រូវប្រមូលភស្តុតាងប្រវត្តិសាស្ត្រ​ សំរាប់មនុស្សជំនាន់នេះចងចាំ​និងមនុស្សក្រោយៗទៀតបានសិក្សាស្វែងយល់។

លោក ហេង រតនាបានបញ្ជាក់ថា សារមន្ទីរនេះ​សាងសង់លើផ្ទៃដីប្រមាណ១២ហិចតា​​ អាចប្រើរយ:ពេល៣ឆ្នាំដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ២៤ នាទីutes មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាបូលីវូដ​ឥណ្ឌាដ៏ល្បី Gagan Malik បានធ្វើអ្វីខ្លះនៅកម្ពុជា?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មិនទាន់ចូលខែមេសាផង តែនៅ ថៃ ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ទៅហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម