Connect with us

ព័ត៌មានជាតិ

នគរបាល​ខេ​ត្តកណ្ដាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​ប​ទ​ប៉ុនប៉ង​មនុស្សឃាត​

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល​នៃ​ស្នងការ​ខេ​ត្តកណ្ដាល ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ដោយ​លោក លាវ ស្រេង ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​កណ្ដាល និង​លោក សេង រិទ្ធី ព្រះ​រាជអាជ្ញារង បើក​ប្រតិបត្តិ​ការស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ករណី ប៉ុនប៉ង​ឃាតកម្ម លើ​ជន​រងគ្រោះ​បី​នាក់​ប​ណ្កា​ល​ឲ្យ​រង​របួស​ធ្ងន់ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២១កន្លងទៅ​ថ្មីៗ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ច​ន សុវណ្ណ​ចាន់​តុ​កុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរ​បរជា​កម្ម​ករសំណង់ ស្នាក់នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ និង​មាន​ស្រុកកំណើត​នៅ​ភូមិពោធិ៍​មៀ​វ ឃុំ​គគី​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ចំណែក​ជនរងគ្រោះ​មាន​៣​នាក់ មាន​ឈ្មោះ ទី​១ ឈ្មោះ សុខ ចាន់​ឌី ភេទ​ស្រី អាយុ​៣២​ឆ្នាំ រង​បួស​ធ្ងន់ ទី​២ ឈ្មោះ រស្មី ស្រី​យ៉ា ភេទ​ស្រី អាយុ​១៣​ឆ្នាំ រង​របួស​ធ្ងន់។ ទី​៣ ឈ្មោះ រស្មី សូ​ជី​ញ ភេទ​ស្រី អាយុ​៨​ឆ្នាំ រងរបួស​ធ្ងន់​។​

សមត្ថកិច្ច​បា​នប​ញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ ជនសង្ស័យ​និង​ប្ដី​ជនរងគ្រោះ​បាន​ផឹក​ស្រា​ជាមួយ​គ្នា​នៅ​ក្រោម​ផ្ទះ​របស់​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​បាន​រអ៊ូរទាំ​ជេ​ប្ដី មិន​ឲ្យ​ផឹក​ជាមួយ​ជនសង្ស័យ​នៅផ្ទះ​របស់ខ្លួន​ទេ​។ ពេល​ផឹក​អស់​ស្រា ប្ដី​ជនរងគ្រោះ​បាន​ទៅ​ទិញ​ស្រា​បៀ និង​សាច់​ក្លែម​ប​ន្ថែមទៀត ធ្វើ​ឲ្យ​ជនសង្ស័យ​មានឱកាស​ធ្វើ​សកម្មភាព​តែម្ដង ហើយ​ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​គេច​ខ្លួនបាត់​។

​បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រិតធ្ងន់ ដើម្បី​ចាត់ការ​តា​មផ្លូវ​ច្បាប់​៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម