Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ណែនាំដល់និស្សិតជ័យលាភី ខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងថ្មីៗ មកអភិវឌ្ឍន៍ប្រទេសជាតិ

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​និស្សិត​ជ័យលាភី​អាហារូបករណ៍​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ ដើម្បី​យកចំណេះ​ដឹង​ថ្មីៗ​មក​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​បែបនេះ​កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ ធ្នូ ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​និស្សិត​ជ័យលាភី​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ប្រទេស​នូ​វែ​ល​សេ​ឡង់ សម្រាប់​ឆ្នាំ​សិក្សា ២០២៣-២០២៤ ចំនួន ១៦ រូប នៅ​ទីស្ដីការ​ក្រសួង​ការងារ។

លោក​រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​បាន​កោតសរសើរ​នូវ​សមត្ថភាព​របស់​មន្ត្រី​វ័យក្មេង ដែល​បាន​ប្រលង​ជាប់​អាហារូបករណ៍​ទាំងនេះ​ដោយ​ចាត់ទុកជា​សក្ដានុពល​ដ៏​ធំ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា គោលនយោបាយ​អាទិភាព​លើ​វិស័យ​ធនធានមនុស្ស បាន​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ធនធាន​មនុស្ស អប់រំ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព។ ទន្ទឹម​នឹង​នេះ ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត ការ​ស្វែងរក​អាហារូបករណ៍ ក៏ដូចជា​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​យុវជន​អាច​ទៅ​បន្ត​ការសិក្សា​បាន​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន កម្ពុជា មាន​ធនធានមនុស្ស​មាន​សមត្ថភាព​ខ្ពស់​កាន់តែ​ច្រើន គ្រប់​កម្រិត ជា​ធនធាន​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​បាន​និង​កំពុង​ចូលរួម​ក្នុង​ការងារ​លើ​គ្រប់​វិស័យ ទាំង​សាធារណៈ និង​ឯកជន។

ក្នុង​នោះ​ដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្ដាំផ្ញើ​ជូន​ដល់​និស្សិត​អាហារូបករណ៍ ក្រៅពី​បទពិសោធន៍​ដែល​រៀន​នៅ​ក្នុង​សាលា ត្រូវ​ស្វែងយល់​ពី​បទពិសោធន៍​នានា​បន្ថែម​ទៀត ចេះ​ជួយ​យកអាសា​គ្នា ចូលរួម​សកម្មភាព​សង្គម ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ និង​សភាពការណ៍​ព័ត៌មាន​ត្រឹមត្រូវ​ពី​ក្នុង​ប្រទេស ធ្វើ​ខ្លួន​ជា​យុវជន​បន្តវេន​របស់​កម្ពុជា។

លោក ពុត សុភ័គ តំណាង​ឲ្យ​ក្រុម​និស្សិត​ជ័យលាភី​អាហារូបករណ៍ បាន​ឲ្យ​ដឹង​ថា កម្មវិធី​អាហារូបករណ៍​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​នូ​វែ​ល​សេ​ឡង់ តាមរយៈ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ និង​ធ្វើ​ឲ្យ​ពិភពលោក​មាន​សុខ​សុវត្ថិភាព សមភាព និង​វិបុលភាព។ កម្មវិធី​អាហារូបករណ៍​នេះ ក៏​ចូលរួម​ចំណែក​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ តាមរយៈ​ការរៀនសូត្រ​ពីគ្នា និង​ការ​ចែករំលែក​ចំណេះ​ដឹង និង​វប្បធម៌​ទៅវិញទៅមក។

លោក​បន្ត​ថា និស្សិត​ជ័យលាភី​ទាំង ១៦ រូប ចេញដំណើរ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​រយៈពេល ១-២ ឆ្នាំ នៅ​ដើម​ឆ្នាំ ២០២៣ ដោយ​ផ្ដោត​លើ​ជំនាញ​អាទិភាព ចំនួន ៩ រួមមាន ៖ អាជីវកម្ម​ប្រកបដោយ​ចីរភាព​, វិជ្ជាជីវៈ​គណនេយ្យ​, វិទ្យាសាស្ត្រ​កសិកម្ម​, គោលនយោបាយ​សាធារណៈ​, ទំនាក់ទំនង​អន្តរជាតិ​, សុខភាព​សាធារណៈ​, សិក្សា​ច្បាប់​, គ្រប់គ្រង​សំណង់ និង​បង្រៀន​ភាសា​អង់គ្លេស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម