ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហើបប្រាប់លោក ម៉ាក្រុង អំពីការរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង សាងសង់ក្នុងឆ្នាំ ១៩២៥
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា មុនពេលសម្ដេច អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង ៣ថ្ងៃ គឺអាជ្ញាធរកម្ពុជា បានរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។

ក្នុងសន្និសីទកាសែតរួមគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបប្រាប់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងអំពីការរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង ហើយគ្រោងនឹងសាងសង់រូបសំណាកនោះឡើងវិញ នៅមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ។
បើតាមសម្តេចតេជោ ហ៊ុន សែន រូបសំណាកនេះ ត្រូវបានប្រទះឃើញ ៣ថ្ងៃមុន ដំណើរសម្តេចទៅកាន់ប្រទេសបារាំង។ រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់រួចហើយថា នឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកឧត្តមប្រធានាធិបតី មិនជំទាស់នឹងគម្រោងនេះទេ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់លោកប្រធានាធិបតីបារាំង។ នៅឯវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រធានាធិបតីបារាំង បានធ្វើសន្និសីទរួមគ្នា ហើយបានអញ្ជើញទស្សនកិច្ចនៅក្នុងវិមានអេលីហ្សេ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ