Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ៖ មុនសម្រេចចិត្តកែសម្ផស្ស គប្បីជ្រើសរើសសេវាកម្ម​មានទទួលស្គាល់ត្រឹមត្រូវ

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសស្ត្រី មុននឹងសម្រេចចិត្តកែសម្ផស្សដោយវិធីណាក៏ដោយ គប្បីជ្រើសរើសសេវាកម្ម ឬផលិតផល ដែលមានទទួលស្គាល់ត្រឹមត្រូវ ចៀសវាងប៉ះពាល់ដល់សុខភាព និងបំផ្លាញសម្ផស្ស រហូតឈានដល់ដំណាក់កាល​មិនអាចកែខៃ​ឱ្យប្រសើរវិញបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសមួយ ស្តីពី ការផ្តល់អាជ្ញាបណ្ណផលិតផលគ្រឿងសំអាង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា សម្រាប់អ្នកដែលមានបំណងកែសម្ជស្ស គប្បីជ្រើសរើសសេវាកម្ម ឬផលិតផលកែសម្ផស្ស ដែលមានចុះប្រវេទន៍ទទួលស្គាល់ត្រឹមត្រូវ ជាមួយក្រសួងសុខាភិបាល។ ព្រោះកន្លង​មក មានបុគ្គលខ្លះ មិនសូវជាយកចិត្តទុកដាក់​នឹងសុវត្ថិភាព​នៃសេវាកម្មទាំងនេះប៉ុន្មានទេ ជាហេតុធ្វើឱ្យសម្ផស្សខ្លួនត្រូវបំផ្លាញ និងមិនអាចព្យាបាលឱ្យដូចដើមវិញបាន។

បើតាមប្រសាសន៍ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ មានករណីខ្លះ អាចនឹងឃើញផលចង់បាន នៅដំណាក់កាលដំបូងៗ ក៏ពិតមែន ប៉ុន្តែក្រោយមក អាចនឹងមានអាការៈហើមជាំ និងវិវត្តទៅដំណាក់កាលមហារីកផងដែរ បើសិនជាការអនុវត្ត របស់សេវាកែសម្ជស្សនោះ ធ្វើមិនបានត្រឹមត្រូវ។ ហេតុនេះ លោកស្រីវេជ្ជបណ្ឌិត ស្នើឱ្យសាធារណជន ពិនិត្យឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តប្រើប្រាស់សេវាកម្ម ឬផលិតផលណាមួយ។

គួរបញ្ជាក់ថា ដើម្បីជូនជាដំណឹងដល់សាធារណជន ជៀសវាងការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់ សុខភាព និងសម្ផស្ស ក្រសួងសុខាភិបាល តែងចេញផ្សាយជាហូរហែរនូវផលិតផល រួមទាំងឱសថ ក៏ដូចជាគ្រឿងសំអាង ផ្សេងៗ ដែលមិនបានយកមកចុះបញ្ជីការ និងប្រវេទន៍ត្រឹមត្រូវពីក្រសួងសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម