ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខក្មួយៗមានជំងឺបេះដូង ដែលបានវះកាត់រួចចំនួន១០០ នាក់ និងអាណាព្យាបាលក្មួយៗនៅមន្ទីរពេទ្យគន្ធបុប្ផា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA អញ្ជើញចុះសួរសុខទុក្ខក្មួយៗមានជំងឺបេះដូងដែលបានវះកាត់រួចចំនួន១០០ នាក់ និងអាណាព្យាបាលក្មួយៗនៅមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ នាឱកាសនោះលោកជំទាវអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA បានឧបត្ថម្ភអាហារចំនួន២២១០កញ្ចប់ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត។
ក្មួយៗមានជំងឺបេះដូងដែលបានវះកាត់រួច និងអាណាព្យាបាលបានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងស្រី ពេជ ចន្ទមុន្នី ដែលមានទឹកចិត្តល្អប្រពៃសណ្តោសប្រណីគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់អាណិតអាសូរគិតគូរយកចិត្តទុកដាក់ចំពោះសុខភាពរបស់ក្មួយៗកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក ព្រមទាំងផ្ដល់ថវិកាសម្ភារៈម្ហូបអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
ថ្នាក់ដឹកនាំសាស្ត្រាចារ្យ បុគ្គលិក គ្រូពេទ្យនៃមន្ទីរគន្ធបុប្ផាបានបង្ហាញនូវសេចក្តីសុខរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែចុះមកសួរសុខទុក្ខ និងគិតគូរពីកុមារភាពរបស់ក្មួយៗនៅក្នុងមន្ទីរពេទ្យនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា