Connect with us

ព័ត៌មានជាតិ

ការ​បោះចោល​សំរាម​គរ រាយប៉ាយ នៅ​តាម​ផ្លូវ​បេតុង និង​ផ្លូវលំ តាម​ភូមិ​​មាន​កត្តា​៤​យ៉ាង ១​កត្តា​អាជ្ញាធរ កត្តា​ក្រុមហ៊ុន​ស៊ិន​ទ្រី កត្តា​មនុស្ស កត្តា​បរិស្ថាន

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​ការ​បោះចោល​សំរាម​គរ រាយប៉ាយ នៅ​តាម​ផ្លូវ​បេតុង និង​ផ្លូវលំ តាម​ភូមិ​​មាន​កត្តា​៤​យ៉ាង ១/​កត្តា​អាជ្ញាធរ ២/​កត្តា​ក្រុមហ៊ុន​ស៊ិន​ទ្រី ៣/​កត្តា​មនុស្ស ៤/​កត្តា​បរ​ស្ថាន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​រិះគន់​យ៉ា​ត​ខ្លាំង​ថា ​កត្តា​ទី​១​មាន​អ្នកស្រុក​មាន​ទម្លាប់​អាក្រក់ យក​សំរាម​ចោល​ពាសវាល​ពាសកាល​ដោយ​ឥត​សណ្តាប់ធ្នាប់ ពិសេស​កូនសិស្ស​អង្គុយ​ផ្តុំ​ក្បាល​គ្នា​សី​ុ​ត្រង់ណា​ចោះ​ចោល​ត្រង់​និង គ្មាន​សីលធម៌​ក្នុង​ខ្លួន​បន្តិច​ទាល់តែសោះ នៅ​តាម​ផ្លូវ​បេតុង និង​ផ្លូវលំ មួយចំនួន តាម​បណ្ដា​ភូមិ សង្កាត់ ជាដើម​។

កត្តា​ទី​២ ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ទទួល​សិទ្ធិ​ផ្តាច់​មុខ បាន​ប្រមូល​យឺតយ៉ាវ និង​មិនសូវ​យកចិត្តទុកដាក់ ជាហេតុ​ធ្វើ​ឲ្យ​សំណល់ ដែល​ដាក់​គរ​នៅមុខ​ផ្ទះ​ពិសេស​ឈប់​ត្រង់ណា​ទឹក​ចេញ ពី​រថយន្ត​ស្អុយ​គគ្រុក​។

កត្តា​ទី​៣​អាជ្ញា​ក្រុង​មិនបាន​បញ្ចេញ​ដៃ​ដេក​ចុះ​បង្ក្រាប​ដាក់​ពិន័យ​ឲ្យ​បាន​តឹងរ៉ឹង ថា​តែ​មាត់​ធ្វើ​ឲ្យ​អ្នកស្រុក​មាន​ទម្លាប់​អាក្រក់​យក​សំរាម​ចោល​ពាសវាល​ពាសកាល ដោយ​ឥត​សណ្តាប់​ធ្នាប់ ពិសេស​កូនសិស្ស​អង្គុយ​ផ្តុំ​ក្បាល​គ្នា​ស៊ី​ត្រង់ណា​ចោះ​ចោល​ត្រង់​និង​គ្មាន​សីលធម៌​ក្នុង​ខ្លួន នៅ​តាម​ផ្លូវ​បេតុង និង​ផ្លូវលំ មួយចំនួន តាម​បណ្ដា​ភូមិ សង្កាត់ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កត្តា​ទី​៤​ផ្នែក​បរិស្ថាន ដូច​អាជ្ញាធរ​អញ្ចឹង បានតែ​ថា​មិនបាន​ចុះ​ផ្សព្វផ្សាយ​ឲ្យ​បាន​ហ្មត់ចត់ ដល់​ប្រជាពលរដ្ឋ និង​សិស្ស​ជាដើម​។ ​កត្តា​ទាំង​៤​យ៉ាង​នេះហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទម្លាប់​អាក្រក់ យក​សំរាម​ចោល​ពាសវាល​ពាសកាល​ដោយ​ឥត​សណ្តាប់ធ្នាប់ ពិសេស​កូនសិស្ស​អង្គុយ​ផ្តុំ​ក្បាល​គ្នា​ស៊ីត្រង់ណា​ចោះ​ចោល​ត្រង់​និង​គ្មាន​សីល​ធ​ម៌​ក្នុង​ខ្លួន នៅតាម​ផ្លូវ​បេតុង និង​ផ្លូវលំ មួយចំនួន តាម​បណ្ដា​ភូមិ សង្កាត់ ជាដើម។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា បើ​អាជ្ញាធរ មន្ត្រី​បរិស្ថាន និង​ក្រុមហ៊ុន​ស៊ិន​ទ្រី​ព្រមទាំង​ប្រជាជន​ពួតដៃគ្នា​ជួយ​សំអាត​គ្នា​នោះ​អាច​និង​បន្ថយ​សំរាម​ចោល​ពាសវាល​ពាសកាល​បាន​។

សព្វថ្ងៃនេះ​គេ​បាន​ឃើញ​មាន​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​អប់រំ ឬ​សម្របសម្រួល នូវ​ផល​ប៉ះពាល់​ដល់​បញ្ហា​សុខភាព អនាម័យ និង​បរិស្ថាន បែបនេះ​ដែរ​តែ​អត់​ប្រសិទ្ធភាព។

​មន្ត្រី​តែង​ចុះ​អប់រំ ផ្សព្វផ្សាយ បាន​ហាមឃាត់​ពលរដ្ឋ អ្នក​អូស​រទេះ ស៊ីឈ្នួល​ដឹក​សំរាម យកមក​ចោល តាម​ទីសាធារណៈ​ដូច្នេះ​។ មន្ត្រី បាន​បន្ទោស​ទាំង​ពលរដ្ឋ ជា​អ្នក​ចោល​សំរាម ទាំង​ក្រុមហ៊ុន​ស៊ីន​ទ្រី ជុំវិញ​ការកកស្ទះ​សំរាម​នេះ​។ ករណី​នេះ ភូមិ និង​សង្កាត់ ក៏បាន​រាយការណ៍ ជូន​ក្រុង​ហើយ​ដែរ ដើម្បី​ជួយ​អន្តរាគមន៍​។

ចំណែក​អ្នកគ្រប់គ្រង ផ្នែក​អនាម័យ​ក្រុង នៃ​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នឹង​ពន្លឿន​ការ​ប្រមូល ដឹកជញ្ជូន​សំរាម ដោយ​ឲ្យ​កម្មករ​ស្រូតរូត​ការងារ ឲ្យ​បាន​លឿន​ប៉ុន្តែ​ករណី​នេះ មាន​បញ្ហា​ដែល​កម្មករ លែង​ចង់​ធ្វើការ នៅ​ពេល​សំរាម​គរ​ច្រើន ហើយ​ស្អុយរលួយ​បែបនេះ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកជំនាញ៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ២១ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ១ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម