Connect with us

ព័ត៌មានជាតិ

អត្រាសិស្សបោះបង់ការ​សិក្សា​​នៅកម្រិត​វិទ្យាល័យមាន​កម្រិតខ្ពស់

បានផុស

នៅ

អត្រាបោះបង់ការសិក្សារបស់សិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិ មានជាង១៨%ខ្ពស់ជាងសិស្សកម្រិតមធ្យមសិក្សាបឋមភូមិដែលមានត្រឹមតែជាង១៦%ប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ឆ្នាំសិក្សា២០២១-២០២២នេះ នៅទូទាំងប្រទេសមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន១៨១២ក្នុងនោះមានអនុវិទ្យាល័យចំនួន ១២៥៣ មានសិស្ស​៦៦២១០៦នាក់ និងវិទ្យាល័យចំនួន៥៥៩ មានសិស្ស ៣៦០៦១៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំសិក្សា២០២១-២០២២ អត្រាបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិមាន ១៦,៦%និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។ ចំណែកអត្រាបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិវិញមាន១៨,៥% និងអត្រាត្រួតថ្នាក់មាន​១,១%​។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា ការបោះបង់ការសិក្សារបស់សិស្សនៅទាំងកម្រិតមធ្យមសិក្សាបឋមភូមិនិងកម្រិតមធ្យមសិក្សាទុតិយភូមិគឺបណ្តាលមកពីបុគ្គល។

ក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សនៅគ្រប់កំរិតឲ្យកាន់តែប្រសើរឡើងថែមទៀត ដែលជួយធានាឲ្យសិស្សទទួលបានការអប់រំប្រកប​ដោយ​សមធម៌​និងពេញមួយជីវិត។

វិធានទាំងនោះរួមមានការពង្រឹ ងការចូលរួមពីអ្នកពាក់ព័ន្ធ ការដឹកនាំគ្រប់គ្រងតាមសាលារៀន ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់អាហារូបករណ៍ លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដល់ការបង្រៀននិងរៀន លើកកម្ពស់ការអប់រំដល់អាណាព្យាបាលសិស្សពីគុណតម្លៃនៃការសិក្សានិងការយកចិត្តទុកដាក់ទៅលើជីវភាពរបស់គ្រូបង្រៀនដើម្បីកាត់បន្ថយអត្រាការបោះបង់ការសិក្សារបស់សិស្សពិសេសនៅកំរិតវិទ្យាល័យ។

លើសពីនេះទៀតក្រសួងក៏នឹងពង្រឹងគុណភាពគ្រូបង្រៀន ពង្រីកសាលារៀននៅគ្រប់កំរិត ពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយតាមសាលារៀន ការអភិ វឌ្ឍកម្មវិធីសិក្សានិងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយផងដែរដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ននិងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

ជាមួយគ្នានេះដែរក្រសួងនឹងខិតខំបង្កើនការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រចាប់ពីកំរិតបឋមសិក្សារហូតដល់មធ្យមសិក្សា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម