ព័ត៌មានជាតិ
បុណ្យដារលាន នៅតែនិយមប្រារព្ធធ្វើឡើងក្នុងភូមិស្រុកមួយចំនួន ក្នុងខេត្តជាប់រាជធានីភ្នំពេញ
បុណ្យដារលាន ឬបុណ្យភូមិ គឺជាពិធីបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយធ្វើស្រូវអស់រយៈពេលជាច្រើនខែ។ ប្រជាកសិករនិយមរៀបចំបុណ្យនេះឡើង នៅរៀងរាល់រដូវច្រូតកាត់ ចាប់ពីអំឡុងខែធ្នូ ហើយមានភូមិខ្លះ អាចអូសបន្លាយដល់អំឡុងខែមីនាផងដែរ។ នេះបើតាមការឱ្យដឹងពី លោកយាយ ម៉ែន ខុន ជាចាស់ព្រឹទ្ធាចារ្យម្នាក់ រស់នៅក្នុងភូមិភែក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមលោកយាយ ម៉ែន ខុន ពេលដែលអ្នកភូមិច្រូតកាត់ហើយអស់ ទើបអ្នកភូមិនឹងស្រុះស្រួលគ្នា ជ្រើសថ្ងៃដើម្បីរៀបចំពិធីបុណ្យនេះឡើង ដោយថ្ងៃទី១ គឺមានរៀបចំនំបញ្ចុកសម្លខ្មែរ ឬសម្លការី (តាមចំណង់ចំណូលចិត្ត) ដើម្បីទទួលភ្ញៀវ ឬសាច់ញាតិបងប្អូន តាមផ្ទះរៀងៗខ្លួន។
លុះរសៀលថ្ងៃដដែល អ្នកភូមិមូលមីគ្នាស្តាប់ធម៌ទេសនា ប្រគេនចង្ហាន់ និងភេសជ្ជៈ ដល់ព្រះសង្ឃ នៅកន្លែងដែលអ្នកភូមិជ្រើសជាទីតាំងប្រារព្ធពិធីបុណ្យជុំគ្នា ដែលភាគច្រើនអ្នកភូមិស្រុកលោកយាយផ្ទាល់ ច្រើនយកវាលស្រែក្រោយផ្ទះ ព្រោះតែមានទីធ្លាធំ។ ក្រោយព្រះសង្ឈសូត្រមន្តចប់ នៅពេលវេលាម៉ោងប្រមាណជា ៧យប់ឡើងទៅ ក្មេងចាស់ប្រុសស្រី ក្នុងភូមិ នាំគ្នារាំសប្បាយជួបជុំគ្នា ដោយមានទាំងអ្នកភូមិផ្សេងមករាំលេងផងក៏មាន។
បន្ទាប់ពីកម្មវិធីថ្ងៃទី១ ចប់ នៅព្រឹកថ្ងៃទី២ និងជាថ្ងៃបិទបញ្ចប់នៃកម្មវិធីបុណ្យ អ្នកភូមិជួបជុំគ្នាម្តងទៀតនៅរោងបុណ្យដដែល ប្រគេនចង្ហាន់ព្រះសង្ឃ និងស្តាប់ធម៌ទេសនា ដើម្បីបិញ្ចប់កម្មវិធីបុណ្យ រហូតដល់ចង្ហាន់ថ្ងៃត្រង់តែម្តង។
មិនជាខុសគ្នានោះទេ ចំណែកឯអ្នកភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏មានរៀបចំកម្មវិធីបុណ្យដារលាន ជារៀងរាល់ឆ្នាំផងដែរ។ អ្នកភូមិមួយនេះ និយមរៀបចំកម្មវិធីគ្រប់ផ្ទះ ដោយមានអញ្ជើញភ្ញៀវពីទីជិតឆ្ងាយ ដើម្បីចូលរួមរីករាយជុំញាតិមិត្តបងប្អូន។
កញ្ញា មិត្ត រស្មី បានឱ្យដឹងថា នៅស្រុកកំណើតរបស់កញ្ញា តែងតែប្រារព្ធធ្វើកម្មវិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ ចាប់ពីអំឡុងខែមករា ដល់ខែមីនា បើទោះបីអ្នកភូមិនេះ នៅប្រកបរបរស្រែចំការតិចជាងមុនក៏ដោយ។ ចំណែកឯដំណើរការកម្មវិធីវិញ គឺមិនជាខុសគ្នានឹងអ្នកកំពង់ស្ពឺទេ ទាំងការរៀបចំកម្មវិធីនៅផ្ទះ និងនិមន្តព្រះសង្ឃសូត្រមន្ត្ត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ