ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពជើងគោក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
កាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយនឹង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន មុននឹង ឯកឧត្ដម បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្ដម ឯកអគ្គរាជទូត បានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយគ្រោងចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ ២០២៣ ខាងមុខ ជាខួបទី ៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្ដម ក៏បានសម្ដែងនូវការកោតសរសើរចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងនៅក្នុងតំបន់ និងសកលលោក ជាពិសេសបញ្ហា មីយ៉ាន់មា អ៊ុយក្រែន។ល។ មួយវិញទៀត ឯកឧត្ដម ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។

ជាការឆ្លើយតប ឯកឧត្ដម ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញអំពីការជួយឧបត្ថម្ភគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុន ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការស្ដារកសាងប្រទេសកម្ពុជាលើគ្រប់វិស័យ។ លើសពីនេះក្នុងដំណាក់កាល នៃវិបត្តិកូវីដ-១៩ ជប៉ុន ក៏ធ្លាប់បានផ្ដល់ជំនួយជា វ៉ាក់សាំង Astrazeneca, រថយន្តសង្គ្រោះ, ទូដាក់វ៉ាក់សាំង, បរិក្ខារពេទ្យ និងប្រាក់កម្ចីសម្បទាន ដើម្បីឆ្លើយតបនឹងវិបត្តិនេះផងដែរ ដោយទាំងនេះពិតជាបានឆ្លុះបញ្ចាំងអំពីការផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងស្អិតរមួត និងស្មារតីជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តល្អ។

ជាចុងក្រោយ ឯកឧត្ដម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ ឯកឧត្ដម ឯកអគ្គរាជទូត ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងអាណត្តិការទូតអស់រយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងក្ដីសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងនៅតែបន្តរីកចម្រើនឥតឈប់ឈរតទៅមុខ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ