ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់ក្រុមហ៊ុនទាំង ២៤ កំពុងវិនិយោគកោះចំនួន ១៩ នៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ២៤ វិនិយោគនៅតាមបណ្តាកោះចំនួន ១៩ ក្នុងចំណោម ៣០ នៅក្នុងខេត្តព្រះសីហនុ។

បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា បច្ចុប្បន្នខេត្តព្រះសីហនុមានកោះសរុបចំនួន ៣០ កោះ ថ្មដុះ ២ និងថ្មប៉ប្រះទឹកចំនួន ៥។ ក្នុងចំណោមកោះទាំង ៣០ នៅក្នុងខេត្តព្រះសីហនុនេះ មានកោះចំនួន ១៩ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់គោលការណ៍វិនិយោគ ដល់ក្រុមហ៊ុនឯកជនចំនួន ២៤ ក្រុមហ៊ុន។
១/ក្រុងព្រះសីហនុមានក្រុមហ៊ុនចំនួន ៤ វិនិយោគលើកោះចំនួន៤ រួមមាន៖
1.ក្រុមហ៊ុន Sea Snake Investment Group Ltd. គម្រោងអភិវឌ្ឍទីតាំងកោះដែកគោលទំហំ ១ ៥០០ម២
2.ក្រុមហ៊ុន Twin Golden Lion Co.,Ltd. គម្រោងអភិវឌ្ឍទីតាំងកោះត្រេះ ទំហំ ៨,៩៧ហិកតា
3.ក្រុមហ៊ុន Koh Puos (Cambodia) Investment Group Ltd. គម្រោងអភិវឌ្ឍទីតាំង កោះពស់ ទំហំ១១៦ហិកតា
4.ក្រុមហ៊ុន Island DG (Camdodia) Limited. គម្រោងអភិវឌ្ឍទីតាំងកោះថាស ឬកោះកោងកាង ទំហំ ៩៣.៣៤២៨ហិកតា។

២/ ក្រុងកោះរ៉ុង មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន៩ រួមមាន
1.ក្រុមហ៊ុន Royal Group Koh Rong Development Company Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះរ៉ុង ៧.៨២៦,៨៣ហិកតា
2.ក្រុមហ៊ុន Koh Rong Sanloem Island Resorts Co.,Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះរ៉ុងសន្លឹម ទំហំ ១ ០៦៦ហិកតា
3.ក្រុមហ៊ុន Emario Shonan Marin Corporation Ltd. សហការជាមួយក្រុមហ៊ុន U Property Management Co.,Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះរ៉ុងសន្លឹម ទំហំ ១ ៣១៥ហិកតា
4.ក្រុមហ៊ុន Brocon Investment Co.,Ltd. គម្រោងអភិវឌ្ឍទីតាំងកោះអូននិងកោះបង (កោះសង្សារ) ទំហំ៧,៤២ហិកតា
5.ក្រុមហ៊ុន Monarch Investment Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះតាង ទំហំ១៣៦ហិកតា
6.ក្រុមហ៊ុន T.T.Y Corporation Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះកូន ទំហំ ៧២ហិកា
7.ក្រុមហ៊ុន ភីអាម ហ្វាញណាន់ គម្រោងអភិវឌ្ឍទីតាំងកោះមួយ កោះពីរ(ពីរលិច,ពីរកើត) ទំហំ ៥,២៥ហិកតា។

៣/ ស្រុកព្រៃនប់មានក្រុមហ៊ុនចំនួន១៣ វិនិយោគលើកោះចំនួន៦ រួមមាន៖
1.ក្រុមហ៊ុន Angela Real Estate Ltd. គម្រោងអភិវឌ្ឍទីតាំងកោះប្រ៊ីស ឬកោះចន្លុះ ទំហំ ៥៦,២៨ហិកតា
2.ក្រុមហ៊ុន Ream Resort & Development Co.,Ltd. គម្រោងអភិវឌ្ឍទីតាំងកោះស្រមោច ២៥,៦៥ហិកតា
3.ក្រុមហ៊ុន RPB Investment Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះក្របី ទំហំ ១២,២៣ហិកតា
4.ក្រុមហ៊ុន Everspring Resort Co., Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះឬស្សី ៥២ ហិកតា
5.ក្រុមហ៊ុន Koh Russey Resort Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះឬស្សី ទំហំ៧៨ ហិកតា
6.ក្រុមហ៊ុន Koh TaKiev Investment Co., Ltd គម្រោងអភិវឌ្ឍទីមួយផ្នែកនៃកោះតាកៀវ ទំហំ ២៣៨,៨៧០១ហិកតា
7.ក្រុមហ៊ុន Prince Real Estate (Cambodia) Group គម្រោងអភិវឌ្ឍទីតាំងមួយផ្នែក នៃកោះតាកៀវ ទំហំ ៣០៧.៦២ហិកតា
8.ក្រុមហ៊ុន H.T.T.H Island Investment Co.,Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ១ ១៦៨ហិកាតា
9. ក្រុមហ៊ុន Celestial Stars Limited Company គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ៤០៩ហិកតា
10.ក្រុមហ៊ុន Yeejia Development Company Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ៨៥០ហិកតា
11. ក្រុមហ៊ុន វីលុង អ៊ិនធើណេសិនណល អ៊ិនវេសមេន ឯ.ក គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ៤៦ហិកតា
12. ក្រុមហ៊ុន ហូ វុទ្ធី របស់ឧកញ៉ា ហូ វុទ្ធី គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ១៣១. ៩៥ហិកតា
13. ក្រុមហ៊ុន OCIC គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ២៤៥ហិកតា។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុធ្លាប់បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២ កន្លងមកនេះនៅខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ ក្រុមហ៊ុន។
លោកអភិបាលរងខេត្តបានបន្តថា ដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១ គម្រោង ក្នុងនោះកំពុងដំណើរការចំនួន ៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា