Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Manulife នាំមកជូនផលិតផលធានារ៉ាប់រងឌីជីថលដំបូងគេ “Manulife សុខសប្បាយ” ដល់អតិថិជន ABA

បានផុស

នៅ

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា (Manulife Cambodia) ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូងបង្អស់​នៅ​កម្ពុជា មាន​សេចក្ដី​សោមនស្ស​សូម​ប្រកាស​អំពី​ការ​ដាក់​ឲ្យ​ដំណើរការ ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ឌីជីថល​ដំបូង​របស់​ខ្លួន​ឈ្មោះថា Manulife សុខ​សប្បាយ ជូន​ដល់​អតិថិជន​ធនាគារ ABA ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ និង​ជា​ធនាគារ​ឌីជីថល​ឈានមុខ​មួយ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Manulife សុខ​សប្បាយ គឺជា​គម្រោង​ធានារ៉ាប់រង​ដែល​មាន​តម្លៃ​សមរម្យ ដែល​អតិថិជន ABA អាច​ទិញ​ពី Manulife បាន​យ៉ាង​ងាយស្រួល និង​រហ័ស​ត្រឹមតែ ១ នាទី​ប៉ុណ្ណោះ ពី​ផ្នែក “​សេវាកម្ម​” ក្នុង​កម្មវិធី​កម្មវិធី ABA Mobile។

ផលិតផល​ធានារ៉ាប់រង​ឌីជីថល​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ការ​ការពារ​ក្នុង​តម្លៃ​សមរម្យ​បំផុត​ចាប់ពី ១៦ ដុល្លារ ក្នុង ១ ឆ្នាំ ដោយ​មិន​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​ឡើយ។ Manulife សុខ​សប្បាយ ផ្ដល់​ការ​ការពារ​ក្នុង​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះថ្នាក់​ចៃដន្យ​នានា​ជាមួយ​សំណង​រហូតដល់ ១ ម៉ឺន​ដុល្លារ។ ការ​ទាមទារ​សំណង ក៏​អាច​ធ្វើឡើង​បាន​យ៉ាង​ងាយ​ស្រួល​ដូចគ្នា​តាម​ផ្លែ​ត​ហ្វ​ម មេ​នូ​ឡាយ​ហ្វ៍ ដែល​មាន​នៅ​ផ្នែក “សេវាកម្ម” ក្នុង ABA Mobile។ សម្រាប់​ព័ត៌មាន​លម្អិត និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ពី​គម្រោង​នេះ សូម​ចូល​ទៅ​កាន់ https://bit.ly/3BgfIQd

លោក Justin Helferich នាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ Manulife Cambodia បាន​មាន​ប្រសាសន៍​ថា “​នៅ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ យើង​មាន​បេសកកម្ម​ដ៏​ច្បាស់លាស់​មួយ​ក្នុង​ការ​ជួយ​កសាង​អនាគត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជូន​ក្រុម​គ្រួសារ​កម្ពុជា។ ការ​ក្លាយ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ឌីជីថល​គឺជា​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​យើង​ដើម្បី​សម្រេច​បាន​នូវ​បេសកកម្ម​នោះ ហើយ​ការ​សម្ពោធ​គម្រោង “Manulife សុខ​សប្បាយ​” នេះ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​បេសកកម្ម​មួយ​នេះ​”។

លោក​បាន​បន្ថែម​ទៀត​ថា “​ខ្ញុំ​សង្ឃឹម​ថា ក្រោម​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ ABA ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង “Manulife សុខ​សប្បាយ​” នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ទៀត​ទទួល​បាន​នូវ​ការ​ការពារ​ហិរញ្ញវត្ថុ​ដ៏​ត្រឹមត្រូវ​មួយ​ស្របតាម​តម្រូវការ​របស់​គាត់​”។

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA មាន​ប្រសាសន៍​ថា ធនាគារ ABA ពិតជា​មាន​សេចក្ដីសោមនស្ស​ក្នុង​ការ​គាំទ្រ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន ដោយ​ណែនាំ​អតិថិជន ABA ទៅកាន់​ផ្លែ​ត​ហ្វ​ម Manulife ដើម្បី​ទទួល​បាន​ជម្រើស​ផលិតផល​ធានារ៉ាប់រង​ដែល​មាន​តម្លៃ​សមរម្យ។

លោក​បាន​បន្ថែម​ថា “​ក្នុងនាម​ជា​ធនាគារ​ឌីជីថល​ឈានមុខ​មួយ​នៅ​ក្នុង​កម្ពុជា យើង​ជឿជាក់​ទៅលើ​ការ​ផ្ដល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ចាំបាច់​នានា ដែល​នឹង​កាន់តែ​ទូលំទូលាយ​ជាង​មុន។ ហេតុនេះ​ហើយ​ទើប​យើង​ឃើញ​មាន​វត្តមាន​របស់ Manulife សុខ​សប្បាយ នៅ​ក្នុង ABA Mobile ដែល​ជា​ផលិត​ផល​ប្រកបដោយ​គំនិត​ផ្ដួចផ្ដើម​ទំនួល​ខុសត្រូវ​សង្គម ដោយ​ផ្ដល់​ការ​ការពារ​ហិរញ្ញវត្ថុ​ក្នុង​ករណី​មាន​គ្រោះថ្នាក់​ចៃដន្យ​នានា ជាមួយ​នឹង​តម្លៃ​សមរម្យ និង​មិន​មាន​លក្ខខណ្ឌ​ស្មុគស្មាញ ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កាន់តែ​ច្រើន។ ផលិតផល Manulife សុខ​សប្បាយ ក្លាយ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ ជាពិសេស​អ្នកបើកបរ​ម៉ូតូ ព្រោះថា​វា​ផ្ដល់​សុវត្ថិភាព​ផ្លូវចិត្ត​ដល់​ពួក​គាត់ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគាត់ ក្នុង​ករណី​គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​”។

លោក​បាន​បន្ថែម​ទៀត​ថា “​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អតិថិជន​របស់​យើង ឲ្យ​ទទួលយក​ការផ្ដល់ជូន​ដ៏​ល្អ​នេះ ដើម្បី​ទទួល​បាន​ការ​ការពារ​ជាមួយ Manulife សុខ​សប្បាយ ក្នុង​កម្មវិធី ABA Mobile”។

គួរ​បញ្ជាក់​ផង​ដែរ​ថា កិច្ច​សហការ​រវាង​ក្រុមហ៊ុន Manulife Cambodia និង​ធនាគារ ABA បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០១៦។ ហើយ​ក្នុង​ឆ្នាំ ២០១៩ ស្ថាប័ន​ទាំងពីរ​បាន​សហការ​គ្នា​ផ្ដល់​សេវា​បង់​បុព្វលាភ​ធានារ៉ាប់រង​ដល់​អតិថិជន​មេ​នូ​ឡាយ​ហ្វ៍​តាម កម្មវិធី ABA Mobile។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា សូម​តាមដាន​ទំព័រ​ហ្វេស​ប៊ុ​ក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូល​ទៅ​កាន់​គេហទំព័រ www.manulife.com.kh

អតិថិជន​ដែល​មិន​ទាន់​មាន​គណនី ABA ហើយ​ចាប់​អារម្មណ៍​លើ​គម្រោង Manulife សុខ​សប្បាយ អាច​ដោន​ឡូត​កម្មវិធី ABA Mobile ទីនេះ ហើយ​បើក គណនី​រហ័ស (តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ និង​ស្មាត​ហ្វូន​មាន​លេខ​ដំណើរការ​)។

ទំនាក់ទំនង​សម្រាប់​អ្នកសារព័ត៌មាន៖

កញ្ញា ជា វិជាន

ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ភីអិលស៊ី

+855-12 244-323​ ​ ​ ​

[email protected]

កញ្ញា ឃួន ពីនុជ្ជ

អ្នកគ្រប់គ្រង​កិច្ចការ​សារព័ត៌មាន និង​ទំនួល​ខុសត្រូវ​សង្គម

ធនាគារ ABA

+855-98 630-281

[email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤២ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥០ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម