Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច ៖ ជាមន្រ្តីស្រាវជ្រាវ ត្រូវធ្វើអ្វីសម្រាប់សង្គម ទោះគេមើលមិនឃើញក៏ដោយ

បានផុស

នៅ

ក្នុងកម្មវិធីបង្ហាញពីសមិទ្ធផលការងារ៥ឆ្នាំ របស់វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ធ្នូ ម្សិលមិញនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភា ធ្វើការស្រាវជ្រាវឱ្យបានច្រើន បើទោះជាមិនមានអ្នកណាមើលឃើញពីកិច្ចខិតខំ ដើម្បីសង្គមជាតិនេះក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតស្នើឱ្យមន្ត្រីរបស់ខ្លួន កុំគិតថា ទាល់បានតែបានលុយ ទើបស្រាវជ្រាវនោះ ព្រោះនេះជាតួនាទីរបស់មន្ត្រីរាជបណ្ឌិត្យសភាដែលត្រូវធ្វើ ដើម្បីជួយសង្គម។ លោកថា “ត្រូវចាំយើងជាមន្ត្រីស្រាវជ្រាវ បើគ្មានការស្រាវជ្រាវ មិនមែនជាមន្ត្រីរបស់រាជបណ្ឌិត្យសភាទេ ត្រូវអាណិតប្រជាជន ដែលខំបង់ពន្ធ ដើម្បីឱ្យប្រាក់ខែមកយើង”

លោកបណ្ឌិតបានស្នើមន្ត្រីរបស់ខ្លួន បន្តសកម្មនឹងការងារស្រាវជ្រាវនេះបន្ថែមទៀត និងលើកទឹកចិត្តដល់មន្ត្រីគ្រប់រូប កុំតូចចិត្ត​ ត្រូវធ្វើអ្វីសម្រាប់សង្គមនេះ​ ទោះបីជាអ្នកណាមើលមិនឃើញក៏ដោយ ប៉ុន្តែខ្លួនយើងជាអ្នកដឹង។ លោកក៏បានបង្ហាញជំហរយ៉ាងមោះមុតដែរថា “ខ្ញុំអត់សង្ឃឹមអ្នកណាមកឱ្យតម្លៃខ្ញុំទេ សំខាន់ខ្ញុំធ្វើអ្វីសម្រាប់សង្គមនេះ”

ការដាក់សំណើឱ្យមន្ត្រីរបស់ខ្លួនសកម្មនឹងការស្រាវជ្រាវនេះ គឺបន្ទាប់ពីថ្មីៗនេះ ប្រធានរាជបណ្ឌិត្យសភារូបនេះ បានលាតត្រដាងពីមន្រ្តីខ្លះ នៅរាជបណ្ឌិត្យសភា អាងតែទទួលប្រាក់ខែតាមប្រព័ន្ធតាមធនាគារ គឺមិនសូវ ជាទៅបំពេញការងារនោះទេ។ លោកមានបំណងដាក់សំណើទៅរដ្ឋាភិបាលក្នុងអាណត្តិក្រោយ ឱ្យប្តូរការបើកប្រាក់ខែជូនដល់មន្ត្រីនៅរាជបណ្ឌិត្យសភាតាមប្រព័ន្ធអនឡាញ មកបើកប្រាក់ខែ តាមទម្លាប់ចាស់វិញ (បើកផ្ទាល់ដៃ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ១ នាទីute មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥៧ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម