ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ៖ កម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ឲ្យមានការអត់ធ្មត់ជាទីបំផុត
ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី ១៤ ខែធ្នូ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងក្នុងនាមជាប្រេសិតពិសេស នៃប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការនយោបាយ និងសន្តិសុខនៃសហភាពអឺរ៉ុប ស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយលោកស្រី ឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្រង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាងឯកអគ្គរាជ/រដ្ឋទូត មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

នៅក្នុងសម័យប្រជុំបិទទ្វារនេះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្តីពី កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការងារទាំងឡាយរបស់ប្រេសិតពិសេស ក្នុងការជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងការវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ទៅកាន់ទីក្រុងណៃពីដោ និងជំនួបជាច្រើនជាមួយសមភាគីមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងៗទៀត ដែលបានបើកផ្លូវឲ្យប្រេសិតពិសេស បានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀង 5PC។

លោកប្រេសិតពិសេស ក៏បានជម្រាបជូនសម័យកិច្ចប្រជុំនេះថា លោកបានធ្វើទស្សនកិច្ចចំនួនពីរលើកទៅកាន់មីយ៉ាន់ម៉ា ដើម្បីជួបជាមួយតំណាងជាន់ខ្ពស់នានា នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) អង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ គណបក្សនយោបាយចំនួន ៨ និងភាគីពាក់ព័ន្ធផ្សេងៗទៀត រួមមានទីភ្នាក់ងារឯកទេសអង្គការសហប្រជាជាតិ។

ពាក់ព័ន្ធនឹងការបញ្ឈប់អំពើហិង្សា លោកឧបនាយករដ្ឋមន្ត្រី បានរំលេចថា កម្ពុជាបានអំពាវនាវយ៉ាងខ្ជាប់ខ្ជួនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស SAC ឲ្យមានការអត់ធ្មត់ជាទីបំផុត ជៀសវាងការឆ្លើយតបមិនសមាមាត្រ និងបញ្ឈប់ការវាយប្រហារលើជនស៊ីវិលទាំងឡាយ។ នៅខណៈពេល ដែលកំពុងថ្កោលទោសអំពើហិង្សាដ៏ខ្លាំងក្លាបំផុត លោកប្រេសិតពិសេសក៏បានទទូចឲ្យក្រុមប្រដាប់អាវុធនានានៅមីយ៉ាន់ម៉ា ចាប់ផ្តើមការចរចាគ្នាលើបទឈប់បាញ់ឲ្យបានឆាប់ដោយមិនបង្អង់។

លោកប្រេសិតពិសេស បានកត់សម្គាល់ថា ការចាប់ផ្តើមដំណើរការកិច្ចសន្ទនាមួយ គឺជាកិច្ចការដ៏លំបាកបំផុត ដោយ សារភាពខុសគ្នានានា រវាងភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា គឺឆ្ងាយពីគ្នាដូចមហាសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកជូនសម័យប្រជុំថា ក្នុងដំណើរបំពេញទស្សនកិច្ចការងារលើកទី ២ លោកបានចូលរួមចំណែកជួយបើកទ្វារបន្តិចសម្រាប់ដំណើរការកិច្ចសន្ទនា ហើយបានសម្តែងក្តីសង្ឃឹមថា ភាគីជម្លោះនានានឹងទាញយកអត្ថប្រយោជន៍ពីការអភិវឌ្ឍវិជ្ជមាននេះ ដើម្បីធ្វើការឆ្ពោះទៅរកដំណើរការសន្ទនា ប្រកបដោយបរិយាប័ន្ន។
លោកប្រេសិតពិសេស បានគូសបញ្ជាក់ថា ការដោះលែងអ្នកទោសដ៏សន្ធឹកសន្ធាប់ ដែលមានចំនួនប្រមាណ ៦០០០ នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់របស់ NLD សកម្មជនប្រឆាំងសំខាន់ៗ អ្នកកាសែត និងជនជាតិអូស្ត្រាលី អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក គឺជាកាយវិការវិជ្ជមានមួយ ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសមួយ ដែលអំណោយ ផលសម្រាប់ការចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។ លោកប្រេសិតពិសេស ក៏បានបង្ហាញនូវក្តីសង្ឃឹមថា នឹងមានការដោះលែងអ្នកទោសបន្ថែមទៀតនាពេលអនាគត ដើម្បីផ្តល់ឱកាសដល់សន្តិភាព និងការផ្សះផ្សាជាតិ។
នៅក្នុងសម័យប្រជុំនេះ សហភាពអឺរ៉ុប បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង 5PC និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ក្នុងការគាំទ្រ មជ្ឍិមភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ ឲ្យបានឆាប់បំផុត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ