ព័ត៌មានជាតិ
មកដឹងភារកិច្ចថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទទាំង ១៧រូប
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជាស្ថាប័នកងទ័ពជាតិចំណុះឲ្យក្រសួងការពារជាតិ ដែលមានបេសកកម្មការពារអធិបតេយ្យភាពជាតិ ធានារក្សាការពារសណ្ដាប់ធ្នាប់ សន្តិសុខផ្ទៃក្នុងប្រទេស និងកិច្ចការការពារបន្ទាត់ព្រំដែននៃកម្ពុជា។
ទន្ទឹមនេះ ការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន គឺដើម្បីសំដៅពង្រឹងសមត្ថភាពអនុវត្តច្បាប់ គ្រប់គ្រង និងដឹកនាំបញ្ជា ប្រកបដោយស្មារតីទទួលខុសត្រូវតាមតួនាទីភារកិច្ចលើវិស័យការពារជាតិ។

បើតាមសេចក្ដីសម្រេចរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ គឺបានសម្រេចបែងចែកភារកិច្ចការងារដល់អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង ដូចខាងក្រោម៖
១/ នាយឧត្តមសេនីយ៍ វង្ស ពិសេន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកដឹកនាំបញ្ជាការងាររួមរបស់កងយោធពលខេមរភូមិន្ទ។

២/ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងទទួលបន្ទុកជានាយសេនាធិការចម្រុះ ដឹកនាំចាត់ចែងសកម្មភាពការងារប្រចាំថ្ងៃ ការងារទីចាត់ការហ្វឹកហ្វឺន និងបណ្តាសាលាចំណុះអគ្គបញ្ញាការដ្ឋាន។

៣/ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងទទួលបន្ទុកជាមេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

៤/ នាយឧត្តមនាវី ទៀ វិញ ជាអគ្គមេបញ្ជាការរងទទួលបន្ទុកជាមេបញ្ជាការកងទ័ពជើងទឹក។

៥/ នាយឧត្ដមសេនីយ៍ សឹង សំណាង ជាអគ្គមេបញ្ហាការរង ទទួលបន្ទុកជាមេបញ្ជាការកងទ័ពជើងអាកាស និងការងារគ្រប់គ្រង ដឹកនាំបញ្ជាផ្ទាល់បញ្ជាការដ្ឋានការពារអាកាស។

៦/ នាយឧត្ដមសេនីយ៍ សៅ សុខា ជាអគ្គមេបញ្ញាការរង ទទួលបន្ទុកជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

៧/ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

៨/ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកជាមេបញ្ជាការបញ្ជាការដ្ឋានកងវិស្វកម្ម។

៩/ នាយឧត្ដមសេនីយ៍ ណុប រតនា ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ។

១០/ នាយឧត្តមសេនីយ៍ វង្ស វាសនា ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកការងារទីចាត់ការកលយុទ្ធ ទីចាត់ការការពារគីមីសាស្ត្រ ទីចាត់ការបំភ័ន្តអក្ខរៈ និងការងារបញ្ជាការដ្ឋានបញ្ជូនសារ។

១១/ នាយឧត្តមសេនីយ៍ ឈិន ចាន់ពណ៌ ជាអគ្គមេបញ្ញាការរង ទទួលបន្ទុកលើការងារសេនាធិការដ្ឋាន ការងារកងអន្តរាគមន៍ និងបញ្ជាការដ្ឋានរថក្រោះ។

១២/ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកលើការងារទីចាត់ការការងារព្រំដែន។

១៣/ នាយឧត្តមសេនីយ៍ គៀង សាវុធ ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកលើការងារមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា និងក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា។
១៤/ នាយឧត្តមសេនីយ៍ អ៊ុង សំខាន់ ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកលើការងារទីចាត់ការ ឃោសនា-ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

១៥/ នាយឧត្តមសេនីយ៍ ម៉ក់ សារុន ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកការងារទីចាត់ការផែនការ ទីចាត់ការចលនូប្បត្ថម្ភ ទីចាត់ការបច្ចេកទេស និងទីចាត់ការសុខាភិបាល។

១៦/ នាយឧត្តមសេនីយ៍ អ៊ុយ សារិន ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកការងារទីចាត់ការអភិវឌ្ឍន៍។
១៧/ នាយឧត្តមសេនីយ៍ ម៉ី មនដារី ជាអគ្គមេបញ្ជាការរង ទទួលបន្ទុកការងារយេនឌ័រ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ