Connect with us

ព័ត៌មានជាតិ

នគរបាល ៖ ករណីស្រ្តីដែលត្រូវពិន័យ គឺមិនមែនជាបង្កាន់ដៃផាកពិន័យទេ ជាក្រដាសកត់ត្រាកំហុស

បានផុស

នៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា ករណីស្រ្តីដែលត្រូវនគរបាលពិន័យ ដោយសារអត់ពាក់មួកសុវត្ថិភាព  គឺមិនមែនជាបង្កាន់ដៃផាកពិន័យទេ តែជាក្រដាសកត់ត្រាកំហុស។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺបែបនេះ ក្រោយមានការចុះផ្សាយព័ត៌មានរបស់វិទ្យុប្រជាជនដែលផ្សាយថា «តើក្រដាសនេះជាបង្កាន់ដៃផាកពិន័យក្លែងក្លាយឬ? ហើយហេតុអ្វីបានជាមិនមានចុះហត្ថលេខា និងឈ្មោះមន្រ្តី?»  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងការចុះផ្សាយនេះ នគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ចំពោះករណីស្ត្រីម្នាក់ជិះម៉ូតូស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1JO-8587 មិនពាក់មួកសុវត្ថិភាព ត្រូវបានមន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់នៅគោលដៅត្រួតពិនិត្យ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើការណែនាំអប់រំ ។

នគបាលបាល បានបន្ថែមឲ្យដឹងទៀតថា អំពីបង្កាន់ដៃដែលលើកឡើងនេះ វាមិនមែនជាបង្កាន់ដៃផាកពិន័យទេ វាជាក្រដាសកត់ត្រាកំហុស (បទល្មើស) និងសំគាល់អត្តសញ្ញាណយានយន្តដែលល្មើស ឲ្យទៅម្ចាស់យានយន្តកាន់ចូលទៅជួបអ្នកដោះស្រាយ និងសម្របសម្រួលនៅតុប៉ុណ្ណោះ។ ចំពោះការសរសេរក្រដាស់នេះឲ្យទៅម្ចាស់យានយន្ត ដោយសារពេលកំពុងអនុវត្តមានអ្នកល្មើសច្រើននាក់ដែលកំពុងតម្រង់ជួរគ្នារង់ចាំការផាកពិន័យតាមកំហុសដែលបានប្រព្រឹត្ត។

បើតាមនគរបាលរាជធានីភ្នំពេញ បង្កាន់ដៃផាកពិន័យ គឺសម្រាប់បង្កាន់ដៃផាកពិន័យ គឺធ្វើឡើងតាមម៉ាស៊ីនបច្ចេកទេសទ្រូម៉ានី ដែលមានបញ្ជាក់អំពីកំហុស កាលបរិច្ឆេទ ឈ្មោះមន្រ្តីទទួលប្រាក់ និងបោះត្រាត្រឹមត្រូវ។ សម្រាប់ស្រ្តីខាងលើនេះ គឺមន្ត្រីនគរបាលចរាចរណ៍មិនបានធ្វេីការផាកពិន័យទេ ពីព្រោះគាត់បានប្រាប់សមត្ថកិច្ចថាផ្ទះគាត់នៅក្បែរនោះ ប្រញាប់ចេញមកទិញសម្ភារប្រើប្រាស់ឲ្យកូន។ ម្យ៉ាងវិញទៀត គាត់ក៏មានមួកសុវត្ថិភាពនៅជាប់នឹងម៉ូតូផងដែរ ដោយឃើញដូច្នេះ មន្ត្រីនគរបាលចរាចរណ៍ក៏បានធ្វើការណែនាំអប់រំគាត់ រួចក៏បានឲ្យគាត់ត្រឡប់ទៅវិញដោយមិនបានធ្វើការផាកពិន័យនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម