ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ ដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍នៃប្រព័ន្ធអធិការកិច្ចការងារក្នុងតំបន់អាស៊ាន និងបញ្ហាប្រឈមនឹងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រើប្រាស់ប្រព័ន្ធអាយស៊ីធី (ICT)ក្នុងប្រព័ន្ធអធិការកិច្ចការងារផងដែរ។
សន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ធ្វើឡើងក្រោមមូលបទ ”ការធ្វើទំនើបកម្មអធិការកិច្ចការងារ តាមរយៈបដិវត្តកម្មបច្ចេកវិទ្យានៅក្រោយជំងឺរាតត្បាតជាសាកល”នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នៅទីស្តីការក្រសួងការងារតាមរយៈប្រព័ន្ធវីដេអូ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ដោយបានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន និងមន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ានដែលបានសម្រេចគាំទ្រកម្ពុជា ក្នុងការជ្រើសរើសយកមូលបទដ៏មានសារ:សំខាន់នេះដោយមានអនុមូលបទ ចំនួន ២មកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានៅក្នុងសន្និសីទលើកទី១១ គឺ ទី១-អធិការកិច្ច និងបច្ចេកវិទ្យាដែលជំរុញឱ្យមានការផ្លាស់ប្តូរសម្រាប់ការងារសមរម្យ និងទី២-អធិការកិច្ចការងារ នៅក្នុង ពិភពលោកក្រោយជំងឺរាតត្បាត។

លោករដ្ឋមន្ត្រីបានបន្តទៀតថា មូលបទនេះ ពិតជាមានលក្ខណ:សមស្របបំផុតឆ្លើយតប ទៅស្ថានភាព នៃការវិវត្តន៍សេដ្ឋកិច្ច-សង្គមដែលបានរងផលប៉ះពាលពីជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន និងជាសកលលើការអភិវឌ្ឍគ្រប់វិស័យ រួមមានទាំងវិស័យការងារ ជាពិសេសស្ថានភាពសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងលក្ខខណ្ឌការងារផងដែរ។
លោករដ្ឋមន្ត្រីបានបន្តទៀតថាមូលបទនៃសន្និសីទនេះក៏ជាចំណែកមួយក្នុងការចូលរួមសម្រេចឱ្យបាននូវគោលដៅរួមក្នុងក្របខ័ណ្ឌរបស់អាស៊ាន ដែលថ្នាក់ដឹកនាំកំពូលបានអនុម័តក៏ដូចជាការបន្តសម្រេចឱ្យបាននូវកម្មវិធីការងារនៃរដ្ឋមន្រ្តីការងារអាស៊ានសំដៅធ្វើឱ្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈបច្ចេកវិទ្យាព័ត៌មានដែលជួយគាំទ្រក្នុងការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារសេវាអធិការកិច្ចការងារកាន់តែឆាប់រហ័សផ្តល់ភាពងាយស្រួលក្នុងការវាយតម្លៃលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ
ព្រមទាំងសម្រួលដល់ការចុះធ្វើអធិការកិច្ចការងារនៅទីកន្លែងដែលមានហានិភ័យ ឬទីកន្លែងដែលអធិការការងារ មិនអាចចុះធ្វើអធិការកិច្ចការងារដោយផ្ទាល់បានដោយសារកត្តាគ្រោះធម្មជាតិ ឬជំងឺឆ្លងផ្សេងៗ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ជាងនេះទៅទៀតប្រព័ន្ធអធិការកិច្ចការងារបែបទំនើបក៏នឹងជួយលើកកម្ពស់កិច្ចសន្ទនាសង្គមឱ្យកាន់តែប្រសើរឡើង
និងធានាអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការងារផងដែរ។

ដើម្បីឱ្យអង្គសន្និសីទទទួលបានជោគជ័យ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនដូចជាទី១. គណៈកម្មការអធិការកិច្ចការងារអាស៊ាន និងស្ថាប័នអាស៊ាន គួរពិនិត្យមើលលទ្ធភាពបន្ថែមក្នុងការបង្កើតយន្តការតាមដាន និងវាយតម្លៃការអនុវត្តសេចក្តីសន្និដ្ឋាន និងអនុសាសន៍ដែលបានដាក់ចេញដោយអង្គសន្និសីទកន្លងមកព្រមទាំងលើកទឹកចិត្តដល់រដ្ឋជាសមាជិកក្នុងការស្នើគម្រោង/សកម្មភាពនានា ស្របតាមអ្វីដែលបានដាក់ក្នុងអនុសាសន៍នេះ និងគៀងគរការចូលរួមរបស់អង្គការដៃគូខាងក្រៅអាស៊ានផងដែរ។

ទី២. អាស៊ានគួរពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា/អភិវឌ្ឍន៍របស់អាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់ខ្លួនក្នុងវិស័យអធិការកិច្ចការងារ ជាពិសេសជាមួយប្រទេសប្រើប្រាស់បច្ចេកទេសកម្រិតខ្ពស់សម្រាប់បង្កើនប្រសិទ្ធភាពប្រព័ន្ធអធិការកិច្ចការងារថ្នាក់ជាតិរបស់ខ្លួនក្នុងទម្រង់ដូចជា៖ ដំណើរទស្សនកិច្ចសិក្សា សិក្ខាសាលា/វេទិកាចែករំលែក ជាដើមនិងទី៣. គណៈកម្មការអធិការកិច្ចការងារអាស៊ាន គួរមានការផ្សព្វផ្សាយព័ត៌មានការបណ្តុះបណ្តាល និងការបញ្ជ្រាបការយល់ដឹងពីបច្ចេកវិទ្យាវិស័យអធិការកិច្ចការងារ និងការផ្តល់សេវាសាធារណៈដល់កម្មករនិយោជិតនៅបណ្តាប្រទេសអាស៊ាន៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ