Connect with us

ព័ត៌មានជាតិ

​ភូមិមួយ​ចម្ងាយ​ជាង ៨ គីឡូម៉ែត្រ ជាទីតាំង​បើក​ការដ្ឋាន​​សាងសង់ស្ពាន​​ឆ្លង​ទន្លេ​នៅ​ខេត្តក្រចេះ

បានផុស

នៅ

ប្រតិភូ​ជាន់ខ្ពស់ និង​មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន​បាន​ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន​សាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ដែលគ្រោងប្រព្រឹត្តទៅ​នៅ​ដើម​ខែ​មករា​ឆ្នាំ ២០២៣។

ការ​ចុះ​ទៅ​ពិនិត្យទីតាំង​សម្រាប់ត្រៀមរៀបចំបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ដឹកនាំដោយ លោក​ យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក ហ៊ុន ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជានាយក​រងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និង​លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និង​ដឹកជញ្ជូន រួម​ទាំង​វត្តមានលោក វ៉ា ថន អភិបាលនៃគណៈ​អភិបាលខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីចុះពិនិត្យរួចរាល់បានសម្រេចជ្រើសរើយកទីតាំង សម្រាប់រៀបចំកម្មវិធីបើកការដ្ឋានគឺ​នៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីទីរួមខេត្ត។

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះមានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ ៦០B ដែលត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ត​ភ្ជាប់​ពី​ឃុំបុសលាវ ស្រុកចិត្របុរី ទៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ៣១,៦៩គីឡូម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម