Connect with us

ព័ត៌មានជាតិ

ត្រីទឹកសាប​៣ ប្រភេទ មានតែនៅ​ខេត្តស្ទឹងត្រែងប្រឈមនឹងការផុតពូជ​បើគ្មានវិធានការពីអាជ្ញាធរ

បានផុស

នៅ

ត្រីទឹកសាប ៣ ប្រភេទដែលមានតម្លៃខ្ពស់ជាប្រភេទត្រីកម្រមានតែនៅខេត្តស្ទឹងត្រែង ត្រូវបានប្រជានេសាទថា មានការថយចុះបន្តិចម្ដងៗពីមួយឆ្នាំទៅមួយឆ្នាំអាចនឹងឈានទៅរកការផុតពូជ បើសិនមន្ត្រីជំនាញមិនបានទប់ស្កាត់ទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រីទឹកសាបទាំងបីប្រភេទមានតែនៅខេត្តស្ទឹងត្រែងនោះរួមមាន ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាវ៉ាមុខមួយ ត្រីទាំងបីប្រភេទនេះជាប្រភេទត្រីកម្រ ហើយក៏ជាមុខសញ្ញាគោលដៅ អ្នកនេសាទតាមប្រមាញ់ ព្រោះវាមានតម្លៃខ្ពស់។

លោក ណុច សុផលជាអ្នកនេសាទបាននិយាយថា នៅរដូវធ្លាក់ខ្យល់លម្ហើយនេះ ជារដូវត្រីទាំងបីប្រភេទ ចេញពីទន្លេមេគង្គលើចុះមកក្រោម ហើយលោកបានធ្វើការនេសាទជាលក្ខណៈគ្រួសារ ទៅតាមជំនាញជលផលបានកំណត់ តែឆ្នាំនេះត្រីទាំងបីប្រភេទនេះមានការថយចុះច្រើនជាងឆ្នាំកន្លងទៅពីមួយឆ្នាំទៅមួយឆ្នាំ។

លោកសុផលបានបន្តទៀតថា:មិនថាទាំងត្រីបីប្រភេទនោះទេ ប្រភេទត្រីផ្សេងទៀតក៏មានការថយចុះដែរ តែវានៅសម្បូរជាងត្រីទាំងបីប្រភេទនេះ ហើយមានតម្លៃទាបជាងត្រីប៉ាសេអ៊ីប៉ាវ៉ាមុខមួយ ប៉ាវ៉ាមុខពីរ បើត្រីធម្មតាមានតម្លៃត្រឹមតែ 25.000រៀល ទៅ50.000ម៉ឺនក្នុងមួយគីឡូដែរប៉ុណ្ណោះ។ រីឯត្រីដ៏កម្រទាំងបីប្រភេទនេះវិញ មានតម្លៃខ្ពស់កប់ពពក ដែលអ្នកគ្មានធនធានមិនអាចស្គាល់រសជាតិត្រីនេះបានឡើយ។

លោកស្រី ស៊ី នួនជាអ្នកលក់ត្រីតាមប្រព័ន្ធហ្វេសប៊ុកបាននិយាយថា ប្រភេទត្រីប៉ាសេអ៊ីប៉ាវ៉ាមិនសូវមានលក់នៅលើទីផ្សារនោះទេ ព្រោះវាមានតម្លៃខ្ពស់ ត្រូវបានគេប្រមូលទិញបានតិចតួចលក់តាមប្រព័ន្ធអនឡាញ ផ្ញើទៅតាមបណ្ដាលរាជធានីខេត្តនានាតាមតម្រូវការអ្នកបញ្ជាទិញ។ ត្រីប៉ាសេអ៊ីបើមានលក់នៅលើទីផ្សារមានតែប្រភេទតូចៗតែប៉ុណ្ណោះ។

លោកស្រីបន្តថា ប្រភេទត្រីប៉ាសេអ៊ីចាប់ពី ១ គីឡូដល់ ១ គីឡូកន្លះមានតម្លៃ ២០ ម៉ឺនរៀល ចាប់ពី១គីឡូកន្លះដល់ពីរគីឡូតម្លៃ ២៥ ម៉ឺនរៀល ចាប់ពី២គីឡូកន្លះដល់ ៣ គីឡូកន្លះ តម្លៃ ៣០​ ម៉ឺនរៀលក្នុងមួយគីឡូ។

ចំណែកត្រីប៉ាវ៉ាមុខពីរវិញចាប់ពីមួយគីឡូដល់មួយគីឡូកន្លះតម្លៃ ១២ ម៉ឺនរៀលចាប់មួយគីឡូកន្លះដល់ពីរគីឡូ ២០ ម៉ឺនរៀល និងចាប់ពី ២ គីឡូដល់ ២ គីឡូកន្លះតម្លៃ ២៥ ម៉ឺនរៀល។

រីឯត្រីប៉ាវ៉ាមុខមួយវិញចាប់១គីឡូដល់១ គីឡូកន្លះ ៨ ម៉ឺនរៀលចាប់ពី១គីឡូ កន្លះដល់២គីឡូ ១២ ម៉ឺនរៀល ចាប់ពី២គីឡូដល់២គីឡូកន្លះ១៨ ម៉ឺនរៀល ក្នុង១គីឡូ។

ត្រីកម្រទាំងបីប្រភេទនេះត្រូវបានអ្នកនេសាទនិយាយថា:មានពីររដូវ មួយមាននៅរដូវ ភ្លៀង ធ្លាក់ ដំបូង និងរដូវលម្ហើយចាប់ពីខែវិច្ឆិកាដល់ខែមករា ពពួកត្រីទាំងនេះ វារស់ នៅ អអន្លង់ជ្រៅៗតាមដងទន្លេមេគង្គលើសុទ្ធសឹងជាត្រីមេពូជធំៗ ពេលដល់រដូវវាចុះមកតាមដងទន្លេផ្នែកខាងក្រោមត្រូវបាន អ្នកនេសាទរកជាលក្ខណៈគ្រួសារតាមជំនាញជលផលកំណត់តែអ្នកនេសាទមួយចំនួនទៀតមិនគោរពតាមច្បាប់ជលផលដោយប្រើឧបករណ៍នេសាទខុសច្បាប់ទើបធ្វើឲ្យត្រីដ៏កម្រនេះមានការថយចុះជារៀងរាល់ឆ្នាំ។

ទាក់ទងនឹងករណីខាងលើនេះលោកសំវិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា:មានកត្តាពីរដែលធ្វើអោយធនធានមច្ឆាជាតិថយចុះ មួយកត្តាមនុស្ស និងទីពីមកពីកត្តាធម្មជាតិ ឯកតាទីមួយនោះ មកពីអ្នកនេសាទមិនគោរពទៅតាមច្បាប់ជលផល ដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅតាមអន្លង់អភិរក្សត្រីមេពូជសំខាន់ៗ ធ្វើឲ្យត្រីទាំងនេះមានការថយចុះ។

លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថាឯកតាទីពីនោះ ក៏អាចមកពីកត្តាធម្មជាតិដែរទីមួយមានទំនប់វារីអគ្គិសនីនៅផ្នែកខាងលើប្រទេសឡាវ ធ្វើឱ្យទឹកខាងក្រោមមានទំហំតូចហើយម្យ៉ាងទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកទន្លេឡើងចូលអូរបានបន្តិចហើយក៏ស្រក់ទៅវិញធ្វើឲ្យត្រីពងកូនមិនទាន់រអាក់រអួលក៏អាចមានការថយចុះដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម