ព័ត៌មានជាតិ
ប៉ុស្ដិ៍ផ្សារសំរោងយ៉ោងត្រូវបានរុះរើចេញបង្ខិតទៅក្រោយឲ្យផុតពីដីចំណីផ្លូវ
ប៉ុស្ដិ៍សន្តិសុខផ្សារសំរោងយ៉ោងចំណុះឲ្យប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ត្រូវបានរុះរើដើម្បីឲ្យផុតចេញពីលើដីចំណីផ្លូវ។ ប្រជាពលរដ្ឋជាអាជីវករចំនួន ១១ គ្រួសារតែងតែមានការព្រួយបារម្ភពីការបណ្ដេញពួកគាត់ចេញពីទីតាំងនោះដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរលក់ដូរប្រចាំថ្ងៃ ខណៈមានពាក្យចចាមអារ៉ាមមួយចំនួនថា ការរុះរើតូបរបស់ពួកគាត់ជាថ្នូរនឹងការលក់ដីកម្មសិទ្ធិដែលជាអតីតចំណតរថយន្តផ្សារសំរោងយ៉ោងនេះទៅឲ្យបុគ្គលមួយរូប ដែលគេមិនបញ្ចេញឈ្មោះ។
យ៉ាងណាក៏ដោយ លោក ឆាយ កែវមុន្នី អធិការស្រុកបាទីបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២នេះថា ទីតាំងរបស់ប៉ុស្ដិ៍សន្ដិសុខផ្សារសំរោងយ៉ោងស្ថិតនៅលើដីចំណីផ្លូវដែលជាគម្រោងធ្វើផ្លូវរបស់មន្ទីរសាធារណការខេត្តតាកែវ ដូច្នេះសមត្ថកិច្ចរុះរើចេញពីលើដីចំណីផ្លូវ។

លោក ឆាយ កែវមុន្នីបញ្ជាក់ថា ការរុះរើចេញពីទីតាំងនេះហើយអាចនឹងសាងសង់ឡើងវិញដោយបង្ខិតទៅក្រោយ ដើម្បីឲ្យផុតពីគម្រោង ប៉ុន្តែប្រជាពលរដ្ឋមិនយល់ពួកគាត់លក់យូរៗ គាត់រំលោភលើចំណីផ្លូវគាត់ចេះតែនៅហ្នឹង។
កន្លងមកអាជ្ញាធរបានឲ្យក្រុមអាជីវករ១១គ្រួសារ ដែលប្រកបរបរលក់ដូរបន្លែផ្លែឈើរុះរើតូបចេញពីបរិវេណបេនឡានខាងជើងផ្សារសំរោងយ៉ោង ព្រោះជាចំណីផ្លូវដែលត្រូវឃ្វាលធ្វើផ្លូវកោងរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ហើយដីដែលកាត់ឃ្វាលប៉ះពាល់តូបអាជីវករនេះ ប្រសិនបើជាថ្ងៃមុខមិនមានចរាចរណ៍ គាត់អាចសង់រោងបោះតង់លក់វិញបាន៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ