Connect with us

ព័ត៌មានជាតិ

គិតមកដល់ពេលនេះ អ្នកសារព័ត៌មានជិត ៣ពាន់នាក់ហើយ បានចុះឈ្មោះក្នុងជំនួបជាមួយសម្តេចតេជោនៅដើមឆ្នាំ២០២៣

បានផុស

នៅ

បើគិតមកដល់ពេលនេះ មានអ្នកសារព័ត៌មានចំនួន ២,៩៧១នាក់ហើយ ដែលបានចុះឈ្មោះក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោយពីផ្អាករយៈពេល ២ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផុស សុវណ្ណ បានថ្លែងមកកាន់ “កម្ពុជាថ្មី” ក្នុងជំនួបរវាងអ្នកសារព័ត៌មាន និងសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣ខាងមុខ ក្រោយពីខកខានរយៈពេល ២ឆ្នាំមកហើយដោយសារកូវីដ-១៩ គឺអ្នកសារព័ត៌មានទាំងអស់អាចចុះឈ្មោះចូលរួមបាន គ្រប់ស្ថាប័ន ទាំងជាតិ និងអន្តរជាតិ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងក្រសួងព័ត៌មាន។ ក្នុងជំនួបនេះ មិនត្រឹមតែជាការជួបគ្នារវាងសម្តេច ហ៊ុន សែន ប៉ុណ្ណោះទេ ក៏មានការអញ្ជើញ ថ្នាក់ដឹកនាំរដ្ឋមន្ត្រីគ្រប់ក្រសួង, ថ្នាក់អភិបាលខេត្តរាជធានី, អ្នកនាំពាក្យគ្រប់មន្ទីរ និងសាលាខេត្តទាំងអស់ឱ្យចូលរួមក្នុងជំនួបនេះផងដែរ។

លោក ផុស សុវណ្ណ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺគ្រោងនឹងរៀបចំជំនួបក្នុងរង្វង់មនុស្ស ៥,០០០នាក់។ ប៉ុន្តែ អ្វីដែលជាការព្រួយបារម្ភនោះ គឺអគារដែលអាចផ្ទុកអ្នកចូលរួម មានចំនួនត្រឹមតែចន្លោះ ៤,០០០នាក់ប៉ុណ្ណោះ។ ចំពោះការចុះឈ្មោះ គឺធ្វើតាមប្រព័ន្ធអនឡាញ ប៉ុន្តែ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់រៀបចំកម្មវិធី ក្រសួង នឹងរៀបចំផ្ញើតំណភ្ជាប់ (Link)  តែមួយប៉ុណ្ណោះ ក្នុងមួយស្ថាប័ន ដើម្បីផ្តល់ភាពងាយស្រួយសម្រាប់ស្រង់ឈ្មោះអ្នកចូលរួម និងស្ថាប័នច្បាស់លាស់។

មួយវិញទៀត ក្នុងករណីដែលផុតកំណត់ទទួលពាក្យ ប្រសិនជាឃើញថាមានចំនួនអ្នកចូលរួមច្រើន លើសចំនួន ក្រសួងនឹងធ្វើការកាត់បន្ថយអ្នកសារព័ត៌មានតាមស្ថាប័ននីមួយៗ។ ក៏ប៉ុន្តែ ប្រសិនជាចំនួនចូលរួមស្របតាមការកំណត់ ក្រសួងនឹងមិនមានការកាត់ឈ្មោះចេញឡើយ។ ក្នុងជំនួបនេះ ចំពោះអ្នកសារព័ត៌មានណាដែលគ្មានក្រមសីលធម៌ ឬ ជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ក៏បានអះអាងថា មិនអាចចូលរួមវេទិកាមួយនេះបានឡើយ។

ក្រោយពីមានជំនួប លើកទី១ នៅឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ លោក ផុស សុវណ្ណ មើលឃើញថា អ្នកសារព័ត៌មានមួយចំនួនធំបានកែប្រែ និងពង្រឹងសមត្ថភាពរបស់ខ្លួន និងសមត្ថភាពនៅក្នុងស្ថាប័ន ដោយបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលផ្សេងៗដល់បុគ្គលិកនីមួយៗ។ កាលដែលលោកលើកឡើងបែបនេះ ពីព្រោះរាល់ជំនួបជាមួយអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ជាអនុសាសន៍ និងសារអប់រំល្អៗដល់អ្នកសារព័ត៌មានគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវតួនាទី និងវិជា្ជជីវៈរបស់ខ្លួនជានិច្ច៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម