ព័ត៌មានជាតិ
វិធីសាស្ត្រការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក
ក្រុមហ៊ុន កសិករ និងសមាគមចិញ្ចឹមសត្វ កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬហៅថា African Swine Fever (AFS) នៅក្នុងប្រទេសកម្ពុជា ដោយសារតែជំងឺបេស្តជ្រូកអាហ្វ្រិក (African Swine Fever) គឺជាជំងឺឆ្លងយ៉ាងសាហាវ ដែលបង្កដោយវីរុសលើសត្វជ្រូក បង្កបញ្ហាយ៉ាងធ្ងន់ធ្ងរដល់សុខភាពសត្វ ដែលអត្រាងាប់អាចរហូតដល់ ១០០% ប៉ុន្តែមិនឆ្លងដល់មនុស្សទេ។ ជំងឺនេះមិនទាន់មានវ៉ាក់សាំងការពារ និងឱសថសម្រាប់ព្យាបាលនៅឡើយទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/IMG_1725-1024x685.jpg)
លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន អ្នកបច្ចេកទេសផ្នែកសុខភាពសត្វជ្រូក របស់ ក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា បានមានប្រសាសន៍ថា បើនិយាយដល់ការចិញ្ចឹមជ្រូក ប្រព័ន្ធជីវសុវត្ថិភាព (Biosecurity system) គឺជាកត្តាសំខាន់ដែលក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា ប្រកាន់ភ្ជាប់នៅគ្រប់បណ្ដាកសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួនផ្ទាល់ និងកសិដ្ឋានចិញ្ចឹមសត្វសហការជាមួយដៃគូ ដើម្បីធានាឲ្យបាននៅសុវត្ថិភាពរបស់សត្វ និងគុណភាព នៃផលិតផលដែលមានដើមកំណើតពីសាច់សត្វ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/IMG_1728-683x1024.jpg)
លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន បានចែករំលែក ៣ ចំណុចសំខាន់ៗ អំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) ១.ការសិក្សាយល់ដឹងពីរោគសញ្ញា នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក , ២.ការគ្រប់គ្រងពេលសង្ស័យមានការផ្ទុះជំងឺ , ៣.ការអនុវត្តវិធានការណ៍ជីវសុវត្ថិភាព (Biosecurity Practices)។
១.ជំងឺប៉េស្តជ្រូកអាហ្វ្រិក មានរោគសញ្ញាយ៉ាងដូចម្ដេច?
បន្ទាប់ពីការឆ្លងជំងឺបាន ១ សប្ដាហ៍ រោគសញ្ញាចាប់ផ្ដើមកើតមានឡើងដូចជា
- គ្រុនក្ដៅ
- មិនសូវស៊ីចំណី
- មានស្លាកស្នាមក្រហមលើសរីរាង្គដូចជាផ្នែកពោះ ចុងស្លឹកត្រចៀក កន្ទុយ
- សត្វពិបាកដកដង្ហើម ពេលខ្លះសត្វអាចរាក ឬក្អួត
- សត្វផើមបណ្ដាលឲ្យរលូតកូនជាដើម
- សត្វអាចងាប់បន្ទាប់ពីឆ្លងបាន ២-៣ សប្ដាហ៍។
២. ក្នុងករណីមានការសង្ស័យមានជ្រូកឆ្លងជំងឺ តើយើងត្រូវអនុវត្តវិធានការដូចម្ដេច?
- ត្រូវធ្វើការផ្ដល់ដំណឹងដល់ ពេទ្យសត្វ ភ្នាក់ងារសុខភាពសត្វ អ្នកគ្រប់គ្រងដែលពាក់ព័ន្ធ
- ធ្វើការបង្ខាំងសត្វឈឺដោយឡែក ដាក់ជ្រូកនាំចូលថ្មីនៅរោងបង្ខាំងយ៉ាងតិច ២១-៣០ ថ្ងៃ ដើម្បីតាមដានសុខភាព
- ត្រូវធ្វើការរឹតបន្តឹងវិធានការជីវសុវត្ថិភាពដូចជាជាបញ្ឈប់ការធ្វើចរាចរសត្វរហូតមានការបញ្ជាក់ថា មានសុវត្ថិភាព
- បូមឈាម ឬវះកាត់យកកូនកណ្ដុរបញ្ជូនទៅកាន់មន្ទីរពិសោធន៍ ត្រូវប្រាកដថា ការយក និងដឹកជញ្ជូនសំណាកមានសុវត្ថិភាពជៀសវាងការសាយភាយជំងឺ
- នៅពេលមន្ទីរពិសោធន៍បញ្ជាក់ថា លទ្ធផលវិជ្ជមាន ត្រូវសម្លាប់ជ្រូកចោលទាំងអស់ ហើយធ្វើការកប់ ឬដុត ព្រមទាំងបាញ់ថ្នាំ ឬបាចកំបោរ.ស សម្លាប់មេរោគឲ្យបានត្រឹមត្រូវ។
៣. តើយើងមានវិធានការការពារដូចម្ដេចខ្លះទើបជៀសផុតពីជំងឺនេះ?
ការការពារការសាយភាយជំងឺ ASF ត្រូវធ្វើការកាត់ផ្ដាច់ផ្លូវចម្លងរបស់វីរុស ដោយអនុវត្តវិធានការជីវសុវត្ថិភាពឲ្យបានល្អដូចជា ៖
- ការពារការចម្លងដោយប្រយោល
- ធ្វើការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ (លាយតាមការណែនាំ និងរក្សាពេលវេលា ឲ្យបានត្រឹមត្រូវ) លើយានជំនិះ សម្ភារៈប្រើប្រាស់ ស្បែកជើង សំលៀកបំពាក់ កម្មករត្រូវងូតទឹក សំអាតខ្លួន និងសក់ ជាមួយសាប៊ូ ជៀសវាងការប្រើប្រាស់ទឹកមានប្រភពពីខាងក្រៅ និងត្រូវប្រើក្លរីន ដើម្បីសម្លាប់មេរោគ។
- មិនត្រូវផ្ដល់ចំណីដែលជាកាកសំណល់ផ្ទះបាយផលិតផលមានដើមកំណើតពីសាច់សត្វ ឲ្យជ្រូកស៊ី (ត្រូវប្រើចំណីពីរោងចក្រផលិតចំណីសត្វដែលមានស្តង់ដារ)។
- ជៀសវាងការទិញផលិតផលសាច់មិនត្រឹមត្រូវចូលក្នុងកសិដ្ឋាន។
- ធ្វើការគ្រប់គ្រងសត្វដូចជា រុយ មូស ឬ សត្វកកេរ ដែលជាភ្នាក់ងារចម្លងជំងឺ ដោយប្រើស្បៃមុង និងថ្នាំសម្លាប់រុយ សត្វកកេរ។
- ត្រូវហាមឃាត់ការប៉ះពាល់ជាមួយជ្រូក ៤៨ ម៉ោង បន្ទាប់ពីត្រលប់ចូលក្នុងកសិដ្ឋាន។
- ធ្វើការអប់រំដល់ម្ចាស់កសិដ្ឋាន កម្មករ ពីវិធានការការពារជំងឺ។
លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្ដាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និង ការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្ដប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦។
ទោះបីជាជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) នេះ នៅមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារនៅឡើយក៏ពិតមែន តែប្រជាកសិករនៅតែអាចចិញ្ចឹមជ្រូកបានជាធម្មតា ដោយគ្រាន់តែអនុវត្តវិធានការណ៍ជីវសុវត្ថិភាពឲ្យបានល្អ ដើម្បីការពារប៉េស្តជ្រូកអាហ្វ្រិក ក៏ដូចជាជំងឺឆ្លងផ្សេងៗទៀតមកក្នុងកសិដ្ឋានរបស់បងប្អូនដូចជា ការគ្រប់គ្រងចរាចរ សត្វមកថ្មី មនុស្ស យានជំនិះ សម្ភារៈប្រើប្រាស់ ម្ហូបអាហារ សត្វចង្រៃដូចជា រុយ សត្វកកេរ សត្វចិញ្ចឹមជាដើម។ ការជ្រើសរើសយកថ្នាំសម្លាប់មេរោគមកប្រើប្រាស់ក្នុងការអនុវត្តវិធានការណ៍ជីវសុវត្ថិភាពគឺជាចំណុចសំខាន់ ថ្នាំដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ភ្នាក់ងារបង្កជំងឺដូចជា ពពួកវីរុស បាក់តេរី ការលាយ ការបាញ់ ការផ្តល់ពេលវេលាក្នុងការសម្លាប់ភ្នាក់ងារបង្កជំងឺ (contact time)។
កាលពីឆ្នាំមុន បើតាមរយៈការចុះទៅសម្ភាសន៍អតិថិជនដែលជាដៃគូសហការបើកដេប៉ូចំណីសត្វ និងថ្នាំសត្វ នៅខេត្តតាកែវ បងស្រី តែ សៀមឡា និងបងស្រី ស្រូយ ហ្កិចធៀង ម្ចាស់ដេប៉ូចំណីសត្វ និងថ្នាំសត្វ នៅខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ពួកគាត់មានទំនុកចិត្តលើ ក្រុមហ៊ុន ស៊ីភី ព្រោះក្រុមហ៊ុនមានឈ្មោះបោះសំឡេង និងបទពិសោធន៍ខ្ពស់ លើវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ហើយគ្រប់ផលិតផលថ្នាំ និងចំណីរបស់ស៊ីភីមានគុណភាពល្អ ប្រសិទ្ធភាពខ្ពស់ និងស្តង់ដារ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/Kpt-2022-12-16-10-1024x777.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/12/Kpt-2022-12-16-15-1024x777.jpg)
លើសពីនេះទៅទៀត នៅពេលដែលអតិថិជនជាវផលិតផលយកទៅប្រើប្រាស់ក្នុងកសិដ្ឋានគឺ ជួយការពាររោគ ASF បានល្អប្រសើរជាងមុន។
ដូច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់ប្រឹក្សាពីសុខភាពសត្វ និងជាវផលិតផលថ្នាំក្រុមហ៊ុនស៊ី.ភី យកទៅប្រើប្រាស់ និងលក់បន្ត អាចទំនាក់ទំនងមកកាន់លេខ ០១២ ៣១៨ ០៤០ ឬ ឆាតមកកាន់ផេកហ្វេសបុកផ្ទាល់របស់ក្រុមហ៊ុនតាមរយៈ QR Code ខាងក្រោម ៖
Facebook៖
![](https://www.kampucheathmey.com/wp-content/uploads/2022/12/CP-Cambodia-Facebook-QR-Code-1-1024x1024.jpg)
Website៖
![](https://www.kampucheathmey.com/wp-content/uploads/2022/12/CP-Cambodia-Website-QR-Code-1-1024x1024.jpg)
YouTube៖
![](https://www.kampucheathmey.com/wp-content/uploads/2022/12/CP-Cambodia-Youtube-QR-Code-1-1024x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត