Connect with us

ព័ត៌មានជាតិ

ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង សម្រេចបានលទ្ធផល ៨៥ភាគរយហើយ

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង សម្រេចបានលទ្ធផល ៨៥ភាគរយហើយ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាង សង់ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចពិជ័យសេនា ទៀ បាញ់​ បានឲ្យដឹងនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២នេះថា​ «រហូតមកដល់ថ្ងៃនេះ ការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង សម្រេចបានលទ្ធផល ៨៥% នៃផែនការ គ្រោងនឹងបញ្ចប់ការសាងសង់តួស្តូបឈ្នះ ឈ្នះ នៅបំណាច់ខែមេសា ឆ្នាំ ២០២៣ខាងមុខ»។

សូមជម្រាបថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង មានទីតាំងស្ថិតនៅ ភូមិបឹងឃុនឆាំង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមដងផ្លូវជាតិលេខ ៤៨ ដែលស្ថិតនៅចំងាយជាង ១០គីឡូមែត្រ ពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

Matic ព្រលះអ្នក​ចាំទី​ Onana ធ្ងន់ៗជា​អ្នកចាំ​ទី​អន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា១៦ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

Sokha Hotels

ព័ត៌មានពេញនិយម