ព័ត៌មានជាតិ
មុនឡើងភ្នំបូកគោត្រូវដឹងទិដ្ឋភាព៤សំខាន់ៗ សម្រាប់អ្នកទេសចរ
ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ឬឧទ្យានជាតិបូកគោ មានកន្លែងកម្សាន្តច្រើន ប៉ុន្តែភ្ញៀវទេសចរភាគច្រើន មិនបានទៅដល់ និងស្គាល់កន្លែងទាំងអស់នោះ។ នៅក្នុងនោះដែរ អ្នកទេសចរត្រូវដឹងទិដ្ឋភាពចំនួន ៤សំខាន់ៗ មុននឹងឡើងទៅលើភ្នំបូកគោ។ ទិដ្ឋភាព ៤នោះរួមមាន ប្រវត្តិសាសន្រ្ត សាសនា វប្បធម៌ និងធម្មជាតិ។

លោក កែវ សិទ្ធិ នាយកផ្នែកលក់ ទីផ្សារក្រុមហ៊ុនសុខាគ្រុប បានឱ្យដឹងថា លើកំពូលភ្នំបូកគោ មានទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ និងមានតំបន់ទេសចរណ៍បែបធម្មជាតិជាច្រើន មានដូចជា ទឹកធ្លាក់ ពពកវិល វាលស្រែ១០០ វាលស្រែ ៥០០ ខ្លោងទ្វារមេឃ វាលផ្កាបំពង់ក្រឡោម ថ្មប្រាសាទ តំបន់សមាធិ បឹងលើកំពូលភ្នំ និងដំណាក់ស្លាខ្មៅ ជាដើម។

ចំណែកផ្នែកសាសនា មានដូចជា រូបសំណាក់លោកយាយម៉ៅ វត្តសំពៅប្រាំ ដែលភ្ញៀវទេសចរជាតិ មានជំនឿលើសាសនាតែងតែចូលគោរពបូជាជាប្រចាំ រីឯងទេសចរអន្តរជាតិ តែងចូល វិហារឆឺច ផ្នែកសាសនាកាតូឡិច និងមានព្រះវិហារចិន សម្រាប់ជនជាតិចិនផងដែរ។

ទាក់ទងនឹងកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត នៅលើភ្នំបូកគោ មានដូចជា អគារឡឺបូកគោផាឡេស និងដំណាក់ស្តេច ហើយតំបន់ខ្លះ នៅលើភ្នំ ក៏បានឆ្លុះបញ្ចាំងអំពីវប្បធម៌ខ្មែរដ៏ចំណាស់ផងដែរ។

បើតាមលោក កែវ សិទ្ធិ នៅចុងខែធ្នូនេះ សណ្ឋាគារសុខា បានរៀបចំកម្មវិធីជាច្រើន ដើម្បីទទួលភ្ញៀវទេសចរ ដែលមានបំណងឡើងកម្សាន្តឡើងភ្នំឆ្លងឆ្នាំសកល ដោយរៀបចំជាកញ្ចាប់ មានកន្លែងស្នាក់នៅ និងម្ហូបអាហារ ពិសេសកម្មវិធីកម្សាន្តផ្សេងៗ។

ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ឬឧទ្យានជាតិបូកគោ មានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ជើងភ្នំ និងចម្ងាយ ៣២ គីឡូម៉ែត្រ ពីជើងភ្នំដល់កំពូលភ្នំ។
បើតាមអ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងថា ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោនេះ មានផ្ទៃដីប្រមាណ ១៤០ ០០០ ហិកតា ប៉ុន្តែមានតែផ្ទៃដី ៣ម៉ឺនហិកតាប៉ុណ្ណោះ ដែលកំពុងអភិវឌ្ឍ៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?