Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្តាលជំនាញ ដល់អ្នកជំនាញដោះមីនអ៊ុយក្រែន នៅខែមករា ២០២៣ខាងមុខ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងបទពិសោធន៍ដោយផ្ទាល់ដល់អ្នកជំនាញដោះមីន នៃប្រទេសអ៊ុយក្រែន នៅខែមករា ឆ្នាំ ២០២៣ខាងមុខនេះ។ ការបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ «សាមគ្គីភាព ជាមួយប្រជាជនអ៊ុយក្រែន» កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទនេះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើបទអន្តរាគមន៍ដោយរំលេចពីដំណើរកម្ពុជា, ធ្លាប់ជាប្រទេស ដែលរងគ្រោះទុក្ខសោក ហែកហួរ និងបំផ្លិចបំផ្លាញខ្ទេចខ្ទាំ ដោយសារសង្គ្រាមរ៉ាំរ៉ៃ, បានក្លាយជាប្រទេសដែលមានសន្តិភាព និងសេរីភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងបានក្លាយជាសមាជិកដ៏សកម្មមួយនៃសហគមន៍អាស៊ាន ដែលបានចូលរួមប្រកបដោយជវភាពក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជា យល់ច្បាស់ណាស់ និងឲ្យតម្លៃខ្ពស់បំផុតដល់សន្តិភាព និងស្ថិរភាពក្នុងស្រុករបស់ខ្លួន ហើយក៏ប្រឹងប្រែងខ្ពស់ដើម្បីជួយប្រទេសផ្សេងទៀត នៅលើសកលលោក ដែលរងផលប៉ះពាល់ដោយ សារសង្គ្រាម។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្តាលជំនាញបច្ចេក​ទេស និងបទពិសោធន៍ដោយផ្ទាល់ដល់អ្នកជំនាញដោះមីន និងថ្នាក់ដឹកនាំនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែនចំនួន ១៥ នាក់ នៅក្នុងប្រទេសកម្ពុជា នៅខែមករា ឆ្នាំ ២០២៣ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីការគោរពគោលការណ៍ទាំងឡាយ នៃទំនាក់ទំនងអន្តរជាតិ ដែលផ្អែកលើច្បាប់និងការគោរពអធិបតេយ្យ និងការគោរពបូរណភាពទឹកដីនៃរដ្ឋឯករាជ្យ ព្រមទាំងបានសម្តែងនូវសាមគ្គីភាព និងនៅ ឈរជាមួយប្រជាជនអ៊ុយក្រែន ក្នុងគ្រាដ៏លំបាកនៃសង្គ្រាម ដែលពោរពេញដោយវិនាសកម្មនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម