ព័ត៌មានជាតិ
រដ្ឋាភិបាលកំពុងគិតគូរ ផ្តល់បណ្ណសមធម៌ ឬប័ណ្ណ ប.ស.ស ដល់ក្រុមស្ត្រីបម្រើសេវាផ្លូវភេទ
រដ្ឋាភិបាលកំពុងគិតគូរផ្តល់បណ្ណសមធម៌ ឬប័ណ្ណ ប.ស.ស ដល់ក្រុមអ្នកបម្រើសេវាផ្លូវភេទ ដើម្បីលើកទឹកចិត្តឱ្យពួកគេមកធ្វើតេស្តរកមេរោគអេដស៍ឱ្យបានច្រើនបន្ថែមទៀត។

គម្រោងផ្តល់បណ្ណសមធម៌ ឬប័ណ្ណ ប.ស.ស ដល់ស្ត្រីបម្រើសេវាផ្លូវភេទនេះ ត្រូវបានប្រកាសឱ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី១២ រៀបចំឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមនឹងអន្តរក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី១២ លោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់ជាអនុសាសន៍ថា កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១២ ធ្វើឡើងដើម្បីពិនិត្យពីលទ្ធភាពផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណ ប.ស.ស ដល់ក្រុមប្រជាជនគន្លឹះ ដូចជាស្ត្រីបម្រើសេវាផ្លូវភេទ ដោយត្រូវរកតួលេខអ្នកបម្រើសេវាផ្លូវភេទឱ្យបានច្បាស់លាស់ ក៏ដូចជាកំណត់ អ្នកបម្រើសេវាផ្លូវភេទ ប្រភេទ ក្នុងប្រព័ន្ធ និងប្រភេទ ក្រៅប្រព័ន្ធ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ចំពោះអ្នកនៅក្រៅប្រព័ន្ធ មានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ដើម្បីទទួលបានប័ណ្ណ ប.ស.ស និងនីតិវិធីអ្វីខ្លះ ដើម្បីទទួលបានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ (ID Poor) ដើម្បីលើកទឹកចិត្តដល់ស្រ្តីបម្រើសេវាផ្លូវភេទ មកធ្វើតេស្តរកមេរោគអេដស៍ឱ្យបានច្រើន ហើយការងារនេះនឹងបន្តសហការការងារជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីឱ្យទទួលបាននូវការគាំពារសង្គម។

លោកទេសរដ្ឋមន្ត្រីបានបន្តថា៖ “យើងត្រូវខិតខំដោះស្រាយយ៉ាងណា ដើម្បីឱ្យមានការមកធ្វើតេស្តឈាមឱ្យបានច្រើន ហើយការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានទូលំទូលាយឡើង ដើម្បីឱ្យអត្រា នៃការត្រួតពិនិត្យ ឱ្យដឹងថា ខ្លួនមានមេរោគអេដស៍ ឬអត់ ឱ្យឡើងពី ៨៤% ទៅ ៩៥% ឬទៅ ៩៦%”។
ជាមួយគ្នានេះ លោក ទេសរដ្ឋមន្ត្រី អៀង មូលី បានអំពាវនាវដល់គ្រប់ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការរួមគ្នាជាពហុវិស័យ សហការយ៉ាងជិតស្និទជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ឱ្យបានតាមកាលកំណត់។

តាមការសិក្សាឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានអ្នកឆ្លងជំងឺអេដស៍ចំនួន ៧៤ ០០០ នាក់ ក្នុងនោះមានអ្នកទទួលបានការព្យាបាលដោយឱសថប្រឆាំងមរោគអេដស៍ចំនួន ៦២ ៨៣៨ នាក់ និងមានអ្នកឆ្លងមេរោគអេដស៍ប្រមាណ ១ ១០០ នាក់ ក្នុងមួយឆ្នាំ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួនប្រមាណ ១ ១០០ នាក់ ក្នុងមួយឆ្នាំ។ ក្នុងចំណោម អ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ ៧៧ភាគរយ ស្ថិតក្នុងចំណោមប្រជាជនគន្លឹះដែលរួមមាន បុរសរួមភេទជាមួយបុរស (MSM) មានអត្រាប្រវ៉ាឡង់ប្រមាណ ៤ ភាគរយ អ្នកបំប្លែងភេទ (TG) មានអត្រាប្រវ៉ាឡង់ប្រមាណ ៩,៦ ភាគរយ ស្ត្រីបម្រើក្នុងសេវាកម្សាន្ត (EW) មានអត្រាប្រវ៉ាឡង់ប្រមាណ ៤,៩ ភាគរយ អ្នកប្រើប្រាស់គ្រឿងញៀន (PWUD) មានអត្រាប្រវ៉ាឡង់ប្រមាណ ៥,៧ ភាគរយ។
តាមការសិក្សា ក៏បានរកឃើញផងដែរថា ក្នុងចំណោមយុវជន អាយុពី ១៥-២៥ ឆ្នាំ មានអត្រាឆ្លងអេដស៍ថ្មី ប្រមាណ ៤១ ភាគរយ ហើយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងចំណោមយុវជន មានការធ្លាក់ចុះក្រោម ៣០ ភាគរយ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា