ព័ត៌មានជាតិ
គម្រោងសាងសង់វិមានឯករាជ្យ និងផ្សាររាត្រីនៅបាត់ដំបងប្រើពេលជាង ៦ ខែ
គម្រោងសាងសង់វិមានឯករាជ្យ មានផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រ អង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ និងគម្រោងផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២.៤២៥ម៉ែត្រការ៉េគ្រោងប្រើរយៈពេលជាង ៦ ខែ សាងសង់ឲ្យរួចរាល់នាពាក់កណ្ដាលឆ្នាំក្រោយ បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ម្សិលមិញ។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានថ្លែងថា គម្រោងសាងសង់វិមានឯករាជ្យនេះ មានផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រ មានខឿនទម្របាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹក៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមានឯករាជ្យ។
សូមជំរាបថាផងដែរថា សម្រាប់គម្រោងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យធ្វើនៅលើផ្ទៃដីប្រមាណ ១៣.៦០០ម៉ែត្រ ចែកជា ៥តំបន់ ផ្សេងៗពីគ្នាមានដូចជាទី១-តំបន់នាគបាញ់ទឹក តំបន់រីករាយ (កន្លែងថតរូប), ទី២-តំបន់សន្តិភាពស្ងប់ស្ងាត់ និងសុខសាន្ត, ទី៣-តំបន់រំលឹកប្រវត្តិសាស្ត្រ, ទី៤-តំបន់នាគសន្តិភាព ឬតំបន់រំលឹកគុណសន្តិភាព និងទី៥- តំបន់រង់ចាំ។

ដោយឡែក គម្រោងផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២.៤២៥ម៉ែត្រការ៉េ មានចម្ងាយប្រមាណ ៥០០ម៉ែត ពីទីតាំងវិមានឯករាជ្យ។
ផ្សាររាត្រីនេះ មានទ្វារចេញចូលចំនួន៣ ទ្វារធំមួយ និងទ្វារតូចពីរ ព្រមទាំងមានសួនផ្កានៅចំកណ្តាល ដែលមានផ្លូវដើរទៅមក ព្រមទាំងមានកន្លែងអង្គុយសម្រាប់ញ៉ាំអាហារផងដែរ។
គម្រោងទាំង៣ខាងលើ គឺគ្រោងសាងសង់រយៈពេល ៦ខែកន្លះ បន្ទាប់ពីការបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះទៅ នឹងគ្រោងបញ្ចប់នាថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ