Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

បានផុស

នៅ

គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ ដឹកនាំដោយ លោក ង្វៀន វ៉ាន់ នេន សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ នារាត្រីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចំនួន៣ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូ ត្រូវបានទទួលយ៉ាងរាក់ទាក់ពីសំណាក លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងអោយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្តង។

តាមគម្រោងគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះរួមមាន៖ នៅព្រឹកថ្ងៃទី១៧ធ្នូ ស្អែកនេះ គណៈប្រតិភូនឹងជួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ហើយបន្តមកនៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនឹងអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម