Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២២ នេះ សមាជិក ប.ស.ស ជាង ១៧០០០ នាក់ បានទៅទទួលសេវានៅមន្ទីរពេទ្យមិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ​រង នី ចន្ទី ប្រធាន​ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ បាន​មាន​ប្រសាសន៍​ថា ឆ្នាំ ២០២២ នេះ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ បាន​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​សមាជិក ប​.​ស​.​ស​. សរុប​ប្រមាណ​ជាង ១៧០០០ នាក់ ដែល​ក្នុង​នោះ​ផ្នែក​ថែទាំ​សុខភាព​មាន​ចំនួន​ជាង ១១០០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ បាន​បន្ត​ថា អ្នកជំងឺ​ជា​សមាជិក ប​.​ស​.​ស​. ដែល​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ក៏ដូចជា​នៅ​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ ប​.​ស​.​ស​. ផ្សេងទៀត គឺ​ពិត​មាន​សំណាង​ខ្លាំង​ណាស់ ព្រោះ​រាល់​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល គឺ ប​.​ស​.​ស​. ជា​អ្នក​បង់ថ្លៃ​ឲ្យ​ទាំងស្រុង បើទោះបីជា​ជំងឺ​នោះ​ត្រូវ​ចំណាយ​ថ្លៃ​ព្យាបាល​ថ្លៃ​យ៉ាងណាក៏ដោយ។

លោក​សាស្ត្រាចារ្យ បាន​បន្ត​ទៀត​ថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ មិន​មាន​ការ​រើសអើង ឬក៏​បែងចែក​អ្នកជំងឺ​នោះ​ទេ មានន័យថា​គ្រប់​អ្នកជំងឺ​ទាំងអស់ ទាំង​អ្នកជំងឺ​បង់ថ្លៃ​សេវា​ព្យាបាល ក៏​ដូចជា​អ្នកជំងឺ​ជា​សមាជិក ប​.​ស​.​ស​. គឺ​មន្ទីរពេទ្យ​បាន​ផ្តល់​សេវា​ព្យាបាល​ដូចៗ​គ្នា។

បច្ចុប្បន្ន​នេះ ប័ណ្ណ ប​.​ស​.​ស​. បាន​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​សម្រួល​ដល់​សមាជិក​របស់​ខ្លួន​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស​ដោយ​មិន​មាន​គិត​ថ្លៃ​សេវា​អ្វី​ឡើយ។

ក្នុង​នោះ​អ្នកជំងឺ​ដែល​មាន​ប័ណ្ណ ប​.​ស​.​ស បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​ក្នុង​ការ​ទទួល​សេវា ប​.​ស​.​ស​. ដោយ​ពួកគាត់​បាន​បញ្ជាក់​ថា បើ​គ្មាន​ប័ណ្ណ​សមាជិក ប​.​ស​.​ស​. ទេ នោះ​ប្រហែល​ជា​ពួកគាត់​មិន​មាន​លទ្ធភាព​បង់ថ្លៃ​ព្យាបាល​សម្រាប់​ជំងឺ​របស់​គាត់​នោះ​ឡើយ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​បញ្ជិកា និង​ភាគទាន នៃ ប​.​ស​.​ស​. បាន​បង្ហាញ​ឲ្យ​ដឹង​ថា គិត​មកដល់​បច្ចុប្បន្ន​នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​សមាជិក​សរុប​ចំនួន​ជាង ២.៥ លាន​នាក់ ក្នុង​នោះ​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រីរាជការ​សាធារណៈ​មាន​ចំនួន​ជាង ៤៣ ម៉ឺន​នាក់ ដែល​កំពុង​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​សេវា ក៏ដូចជា​ការ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ពី ប​.​ស​.​ស​.៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម