Connect with us

ព័ត៌មានជាតិ

ឆ្នាំ​សិក្សា​ថ្មី​នេះ ​សាលារៀន​នៅតាម​ព្រំដែន​ នៅ​មិនទាន់​អាច​បើក​ដំណើរការ​ឡើងវិញ​បានទេ

បានផុស

នៅ

សាលារៀន​មួយចំនួន​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​រួមមាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយ​មានជ័យ​និង​បាត់ដំបង​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ​សិក្សា​ថ្មី​២០២០ ២០២១​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១១​មករា​ឆ្នាំ​២០២១​បាន​នៅឡើយ​ទេ​។

លោក ឌី​រ៉ា​ដូ អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា ​សាលារៀន​ចំនួន​១១​ដែល​ខេត្ត​បាន​យក​ធ្វើជា​ទីតាំង​សម្រាប់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ដល់​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​នោះ​គឺ​មិនទាន់​អាច​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​១១​ ខែមករា ​បាន​នៅឡើយ​ទេ​ពោល​គឺ​ខេត្ត​ទុក​សម្រាប់​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ដដែល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​ចំពោះ​សិស្ស​ដែល​សិក្សា​នៅ​សាលា​ទាំង​១១​នេះ​តម្រូវ​ឲ្យ​រៀន​តាម​អន​ឡាញ​ឬ​ពី​ចម្ងាយ​។​ដោយឡែក​សាលា​ដែល​មិនមាន​ការពាក់ព័ន្ធ​នឹង​បើក​ដំណើរការ​ជាធម្មតា​។

លោក លី​សារី អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា​សាលាខេត្ត​នៅតែ​ប្រារព្ធ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​ថ្ងៃទី​១១​ខែមករា​តាម​ការ​គ្រោងទុក​របស់​ក្រសួង​អប់រំ​។​ ប៉ុន្តែ​សាលារៀន​ចំនួន​៧​ដែល​ជាប់​ដាក់​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ត្រូវ​ពន្យារ​ពេល​ចូលរៀន​សិន​ហើយ​សិស្ស​ដែល​រៀន​នៅ​សាលា​ទាំងនោះ​ដូចជា​សិស្ស​ថ្នាក់​ទី​១២​និង​ថ្នាក់​ទី​៩​ត្រូវ​ទៅ​រៀន​នៅតាម​សាលា​នៅក្បែរៗ​នោះ​សិន​និង​សិស្ស​ខ្លះទៀត​ត្រូវ​រៀន​តាម​អន​ឡាញ​ ឬ​ រៀន​ពី​ចម្ងាយ​។

យ៉ាងណាក៏ដោយ លោក​បាន​បន្ត​ថា​ ខេត្ត​បាន​ត្រៀម​រក​ទីតាំង​ថ្មី​រួចរាល់​ហើយ​សម្រាប់​ដាក់​ព​លករ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​បន្ទាប់ពី​ខេត្ត​សំអាត​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​សាលា​ទាំងនោះ​រួចហើយ​នឹង​ប្រគល់​ឲ្យ​មន្ទីរអប់រំ​វិញ​ដើម្បី​ឲ្យ​សិស្ស​បាន​ចូលរៀន​ឡើងវិញ​។

​ចំណែក​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា សាលារៀន​ចំនួន​៨​ដែល​កំពុងតែ​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​ពលករ​មកពី​ប្រទេស​ថៃ​ក៏​មិនទាន់​អាច​បើក​ដំណើរការ​វិញ​ឡើយ​ហើយ​សិស្សានុសិស្ស​ទាំងនោះ​នឹងត្រូវ​ផ្ទេរ​ទៅ​រៀន​នៅតាម​សាលា​ផ្សេង និង​បន្ត​រៀន​តាម​អន​ឡាញ​វិញ​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឲ្យ​វិទ្យាល័យ​ហ៊ុនសែន​បូរី​១០០​ខ្នង​ដែលជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​។

លោក​បាន​បន្ត​ថា ​ចំពោះ​អនុវិទ្យាល័យ និង​បឋមសិក្សា​ហ៊ុនសែន​ពោធិ៍ចិនតុង ដែល​ជា​គោលដៅ​សម្រាប់​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​ផង​ដែរ​នោះ ក្រសួង​អប់រំ​មិនទាន់​អាច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ឡើយ​ទេ​ដោយ​ឲ្យ​សិស្ស​ទាំងនោះ​រៀន​នៅ​សាលារៀន​ដែល​មាន​ទីតាំង​ក្បែរៗ​នោះ​សិន​៕

ដោយ ៖ សំអឿន

សូមចុចអាន ៖ លី​គ​២៖ ​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ី សម្រេច​ប្តូរ​ទីលាន​ប្រកួត​ពី​វិទ្យាល័យ​អង្គរ ទៅ​កីឡដ្ឋាន​ខេត្តសៀមរាប​

សូមចុចអាន ៖ ដៃគូខ្មាន់កាំភ្លើងបង្ហាញចម្លើយសារភាពជាក់លាក់របស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម