ព័ត៌មានជាតិ
ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន Metfone និងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក)
ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន និងទូរទស្សន៍ជាតិកម្ពុជាបានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សេវាកម្មទូរគមនាគមន៍នៅកម្ពុជា។
ក្រុមហ៊ុនវៀតធេល ខេមបូឌា ដែលជាម្ចាស់ស្លាកសញ្ញារបស់មិត្តហ្វូន និងទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងរវាងសហគ្រាសបច្ចេកវិទ្យាឈានមុខមួយ ជាមួយនឹងស្ថានីយទូរទស្សន៍ជាតិ។
នៅរសៀលថ្ងៃទី ១៦ ខែធ្នូ លោក ឃឹម វុទ្ធី អគ្គនាយកស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក កៅ ម៉ាញ ដឹក (Cao Manh Duc) បានជួបប្រជុំគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុមហ៊ុនមិត្តហ្វូនគាំទ្រទូរទស្សន៍ជាតិកម្ពុជា ក្នុងការរួមចំណែកជួយដោះស្រាយបញ្ហាទាក់ទងនឹងការតភ្ជាប់ទូរគមនាគមន៍ អ៊ីនធឺណិត ទូរទស្សន៍ឌីជីថល និងបម្លាស់ប្តូរឌីជីថលឲ្យកាន់តែមានភាពប្រសើរឡើង។
លើសពីនេះទៅទៀត ទូរទស្សន៍ជាតិកម្ពុជា នឹងរួមចំណែកជួយសម្របសម្រួលក្រុមហ៊ុនមិត្តហ្វូន ដើម្បីផលិតមាតិកា និងកម្មវិធីនានា ដើម្បីចាក់ផ្សាយតាមរយៈបណ្តាញឌីជីថលរបស់ក្រុមហ៊ុនមិត្តហ្វូន ក៏ដូចជាគាំទ្រការទំនាក់ទំនង និងការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនមិត្តហ្វូន តាមរយៈ Channel របស់ខ្លួនផងដែរ។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមួយនេះ ក៏ជាការផ្តល់ឱកាសដើម្បីរឹតចំណងទំនាក់ទំនងរវាងសហគ្រាសបច្ចេកវិទ្យា និងស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដោយនាំមកនូវផលប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រ និងប្រជាពលរដ្ឋ។
មិត្តហ្វូនមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦ ហើយបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅឆ្នាំ ២០០៩ ។ បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល ១៦ ឆ្នាំ ក្រុមហ៊ុនមួយនេះ បានក្លាយទៅជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលដ៏ធំបំផុតនៅកម្ពុជា ដែលមានអតិថិជនប្រើប្រាស់ចំនួនជាង ៩ លាននាក់ ស្មើនឹង ៥០ ភាគរយ នៃចំណែកទីផ្សារទូរគមនាគមន៍នៅកម្ពុជា។
ហើយប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនមិត្តហ្វូន មានការរីកចម្រើនកាន់តែខ្លាំងក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលជាច្រើនដើម្បីលើកកម្ពស់ជីវិតឌីជីថលសម្រាប់ប្រជាជនកម្ពុជា និងជួយព្រះរាជាណាចក្រក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថល។
សូមបញ្ជាក់ថា មិត្តហ្វូន ក៏បានរួមចំណែកក្នុងការបង់ពន្ធ និងថ្លៃសេវានានារបស់ក្រុមហ៊ុនទៅក្នុងថវិការដ្ឋមានជិត ៨០០ លានដុល្លារសហរដ្ឋអាមេរិក។ លើសពីនេះ ក្រុមហ៊ុន មិត្តហ្វូន ក៏បានរួមចំណែកដល់សង្គមតាមរយៈសកម្មភាពឧបត្ថម្ភ និងការផ្តួចផ្តើមគំនិតដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍ ដែលមានទំហំទឹកប្រាក់ជាង ១១៧ លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា