Connect with us

ព័ត៌មានជាតិ

គិតត្រឹមឆ្នាំ ២០២២ កម្ពុជា ពង្រាយអគ្គិសនី ជូនពលរដ្ឋប្រើប្រាស់បាន ៩៩ភាគរយ ទូទាំងប្រទេស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២២នេះ មានភូមិប្រមាណជាង ១៤០០០ភូមិហើយ មានបណ្តាញអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេសស្មើនឹងជាង៩៩%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ​និងថាមពលបានមានប្រសាសន៍​នៅព្រឹកថ្ងៃទី១៨ធ្នូនេះថា ភូមិដែលបានភ្ជាប់ខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនី មានចំនួន ១៤១៥១ភូមិ ស្មើនឹង៩៩,៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេសនៅឆ្នាំ២០២២ នេះ។ ចំណែកភូមិ ដែលបណ្តាញជាតិ ផ្គត់ផ្គង់អគិ្គសនីទៅ​មិនទាន់ដល់មានចំនួន ២៤៥ភូមិ ស្មើនឹង ១,៧៣% ។

លោកបានបន្តថា ភូមិដែលមិនទាន់មានបណ្តាញអគ្គិសនីទាំងនោះ ជាភូមិដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹក និងជាតំបន់លិចទឹកនៅរដូវវស្សា ដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនីឲ្យទៅដល់។

ទោះបីជាយ៉ាងនេះក៏ដោយ រាជរដ្ឋាភិបាលបានខិតខំជួយដោះស្រាយឲ្យលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន​ធំនៅក្នុងភូមិ​ដែលនៅសល់ទាំងនោះ មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន តាមរយៈការផ្គល់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ក្នុងក្របខណ្ឌជំនួយឧបត្ថម្ភនៃកម្មវិធីគាំពារសង្គម របស់មូលនិធីអគ្គិសនីភាវូបនីយកម្មជនបទ និងការវិនិយោគផ្ទាល់ខ្លួន ហើយលំនៅដ្ឋានមួយចំនួនទៀត ក៏បានប្រើប្រាស់អាគុយដែលមានកន្លែងសាកអាគុយរួមនៅក្នុងភូមិផងដែរ។

លោកបានបន្ថែមទៀតថា ក្រុមការងាររួមរបស់ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នាបន្តដោះស្រាយការផ្គត់ផ្គង់អគ្គិសនីឲ្យភូមិដែលនៅសល់ ទាំងនេះតាមករណីនីមួយៗរហូតដល់បញ្ចប់។

គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលនឹងសាងសង់ស្ថានីយ៍ផលិតអគ្គិសនីខ្នាតតូច ដើរដោយពន្លឺព្រះអាទិត្យនៅ​ភូមិដាច់ស្រយាលចំនួន៩ ក្នុងនោះ នៅខេត្តរតនគីរីដែលមាន៣ភូមិ និងខេត្តកំពង់ឆ្នាំងមាន៦ភូមិ ដើម្បីឱ្យប្រជាជន​ទទួលបានអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយថាមពលស្អាតនិងមានតម្លៃសមរម្យ ។ គម្រោងបានចាប់ផ្តើមអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ដែលមានថវិកា​សរុបចំនួន​២០០​លានយេន​​ប្រហាក់ប្រហែល១,៦២លានដុល្លាអាមេរិកដើម្បីផ្តល់ឱ្យប្រជាជនចំនួន ១៣០០ខ្នងផ្ទះ​ដែលថវិកាទាំងនេះ​មានការគាំទ្ររបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងអនុវត្ត​ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម