ព័ត៌មានជាតិ
ព្រឹត្តិការណ៍រាត្រីសមោសសប្បុរសធម៌ ប្រមូលបានថវិកាជាង ៨ម៉ឺន ដុល្លារប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ដែលរៀបចំដោយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៦ ខែធ្នូ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប កន្លងទៅនេះ ប្រមូលថវិកាបានប្រមាណជាង ៨ម៉ឺនដុល្លារអាមេរិក(៨២,៧០៣ ដុល្លារអាមេរិក) ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការសម្ដែងសិល្បៈទស្សនីយភាពនានា។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាត្រីសមោសរសប្បុរសធម៌ ដែលបានប្រារព្ធរៀបចំនៅលើទឹកដីអង្គរដ៏ពិសិដ្ឋនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួប ៣០ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការរៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរគន្ធបុប្ផា តាមរយៈការលក់សំបុត្រចូលទស្សនាការសម្ដែងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ ជាមួយនឹងការទទួលទានអាហារពេលល្ងាចផងដែរ។ លើសពីនេះទៀត ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័នក្នុងប្រទេស ក្រុមការងារអង្គការយូណេស្កូ អ្នកជំនាញការអន្តរជាតិ និងដៃគូអន្តរជាតិនៃគម្រោងផ្សេងៗនៅតំបន់រមណីយដ្ឋានអង្គរ និងបណ្ដាវិស័យក្រុមហ៊ុនឯកជន។

ទន្ទឹមនោះ ក្នុងព្រឹត្តិការណ៍មួយនេះ ក៏មានវត្តមានសិល្បករសិល្បការិនី ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាច្រើននាក់ ដែលអញ្ជើញមកពីសាលាមធ្យមវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាព ក្លឹបសិល្បៈវប្បធម៌ ឱម យុវណ្ណឌី ក្រុមព្រះសូរិយា សហព័ន្ធយុទ្ធក្រមខម សាលាគុណល្បុក្កតោជ័យតេជៈ សមាគមលក្ខណ៍រ៉ៃយុងល្បុក្កតោ ក្រុមភ្លេងបុរាណទេពបុទុមវង្ស និងក្រុមល្បុក្កតោពេជ្រចរណៃ បានរួមគ្នាបង្កើតបាននូវផ្ទាំងសិល្បៈទស្សនីយភាពមួយដ៏អស្ចារ្យ បង្ហាញឱ្យឃើញនូវវប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងវិសេសវិសាលបំផុតរបស់បុព្វបុរសខ្មែរ៕
ដោយ៖ ថារី


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ