Connect with us

ព័ត៌មានជាតិ

សមិទ្ធផលនៃការអភិវឌ្ឍប្រទេសជាតិទាំងអស់កើតឡើងដោយសារកត្តាសុខសន្តិភាព

បានផុស

នៅ

សម្តេចតេជោ គឺជាស្ថាបនិកសន្តិភាពរបស់កម្ពុជា ដែលផ្តល់ឱកាសដល់ប្រទេសកម្ពុជា បាន និងកំពុងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក និងធនធានមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋាន​ស្រុកកំពង់ស្វាយអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែជាមួយអាជ្ញាធរមូលដ្ឋានទាំង១១ឃុំនៅក្នុងស្រុកកំពង់ស្វាយ។ ក្នុងឱកាសនោះដែរ លោកជំទាវលើកឡើងថា កត្តាសុខសន្តិភាព បានផ្តល់ឱកាសគ្រប់ បែបយ៉ាងដល់កម្ពុជា ក្នុងការអភិវឌ្ឍគ្រប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។

លោកជំទាវបន្តថា សម្តេចតេជោ គឺជាស្ថាបនិកសន្តិភាព ធ្វើពលរដ្ឋកម្ពុជាគ្រប់រស់នៅប្រកបដោយសុខដុមរមនា ក្រោមដំបូល សន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបមុខរបរចិញ្ចឹមជីវិតទៅតាមមុខរបររៀងៗខ្លួន ក្រោមការគាំពារនៃច្បាប់។ ហើយគ្រប់មូលដ្ឋានទាំងអស់ បានធ្វើការអភិវឌ្ឍជាជំហ៊ានៗ ដើម្បីបម្រើឲ្យការរស់នៅរបស់បងប្អូន កាន់តែងាយស្រួល ដែលជាគោលនយោបាយបង្ខិតគម្លាតពីជនបទឲ្យគៀកទីប្រជុំជន តាមរយៈការបង្កើត និងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ។ ដើម្បីឲ្យការរស់នៅរប្រជាពលរដ្ឋបានល្អប្រសើរឆ្លើយតបទៅនឹងគោល នយោបាយរបស់រាជរដ្ឋាភិបាល អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់ ដែលលើសសមត្ថភាពដោះស្រាយរបស់ខ្លួន គឺកុំទុកយូររាល់បញ្ហារបស់ប្រជាពលរដ្ឋដោយមិនបានដោះ ស្រាយ ប៉ុន្តែត្រូវធ្វើរបាយការណ៍ជាក់លាក់បញ្ជូនទៅ ថ្នាក់លើ ដើម្បីស្វែងរកវិធីដោះស្រាយជូនពួកគាត់ ។

លោកជំទាវ ស្នើអាជ្ញាធរមូលដ្ឋានត្រូវធ្វើផែនការនូវចំណុចខ្វះខាតជាចំណុចអទិភាព រាយការណ៍ជូន ថ្នាក់លើ ហើយសមាជិកទាំងអស់ត្រូវមានការសាមគ្គីភាព ដើម្បីធានារក្សាបាននូវភាពសុខដុមរមនា រក្សាប្រក្រតីភាព នៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ព្រមទាំងខិតខំផ្សព្វផ្សាយអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យមានភាពជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរក្រុមប្រឹក្សាទាំងអស់ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋនិងខិតខំធ្វើអំពើល្អដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តពីម្ចាស់ឆ្នោត ចាំបាច់ណាស់ត្រូវមានការចូលរួមមតិស្ថាបនាពីប្រជាជនមូលដ្ឋាន ទើបប្រទេសមានការអភិវឌ្ឍន៍៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤០ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៧ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម