ព័ត៌មានជាតិ
ចិនផ្តល់ជំនួយ៥ម៉ឺនដុល្លារ ដល់ក្រសួងអប់រំសម្រាប់រៀបចំបណ្ណាល័យឌីជីថលមេ
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយជាថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិកដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការរៀបចំបណ្ណាល័យឌីជីថលមេ នៅក្នុងបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន (បឹងត្របែក)។
ពិធីប្រគល់-ទទួលថវិកាសម្រាប់ការរៀបចំបណ្ណាល័យឌីជីថលមេនេះបានធ្វើឡើងកាលពីថ្ងៃទី៦មករាឆ្នាំ២០២១នៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងលោកស្រីបណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងលោកវេជ្ជបណ្ឌិត នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ប្រធានអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជំនួយដែលរដ្ឋាភិបាលចិនផ្តល់ឲ្យក្រសួងអប់រំនេះធ្វើឡើងតាមរយៈការគាំទ្រ និងសម្របសម្រួលពីសំណាក់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ទឹកប្រាក់ដែលទទួលបានជាសែកនេះគឺត្រូវបានយកទៅបើកគណនីនៅធនាគារអស៊ីលីដា សម្រាប់ចាប់ផ្តើមដំណើរការគម្រោងចាប់ពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១ស្អែកនេះ៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១១ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)