Connect with us

ព័ត៌មានជាតិ

ចង់​រៀន​ជំនាញ​កសិឧស្សាហកម្ម​ គួរ​ស្វែង​យល់​ចំណុចអ្វីខ្លះ?

បានផុស

នៅ

ជំនាញ​កសិឧស្សាហកម្ម ជា​មុខ​ជំនាញ​មួយ​មាន​ភាព​ទូលំទូលាយ អាច​ឱ្យ​សិស្ស​ស្វែង​យល់​​ពី​ការ​កែច្នៃ​ចំណីអាហារជា​ផលិតផល​សម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនាញ​កសិឧស្សាហកម្ម សិក្សា​ផ្ដោត​សំខាន់​​លើ​ការ​កែច្នៃ​អាហារ ការ​រក្សា​គុណ​ភាព​អាហារ ការ​សិក្សា​លើ​អតិសុខុមប្រាណ សិក្សា​លើ​សារធាតុ​ចិញ្ចឹម ទី​ផ្សារ​ផលិតផល និង​សេដ្ឋកិច្ច​ជា​ដើម។

ក្រោយ​បញ្ចប់ការ​សិក្សា សិស្ស​នឹង​យល់ដឹងពីមូលដ្ឋានគ្រឹះក្នុងការកែច្នៃកសិផល បច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារ យល់​ដឹងពីបច្ចេកវិទ្យាក្រោយការប្រមូលផល និងបច្ចេកវិទ្យាជីវអាហារ រួម​ទាំង​ការគ្រប់គ្រងសុវត្ថិភាពអាហារ។

ការសិក្សា​ជំនាញ​​​កសិឧស្សាហកម្ម​ ​ត្រូវ​មានមូលដ្ឋាន​គ្រឹះ​​ផ្នែក​ ជីវវិទ្យា និង​រូបវិទ្យា ដោយកម្រិត​​ថ្នាក់​បរិញ្ញាបត្រ​សិក្សា​រយៈពេល ៤ ឆ្នាំ។

ក្រោយ​បញ្ចប់​ការ​សិក្សា សិស្ស​អាច​​ទៅ​បម្រើការងារ​ពាក់ព័ន្ធ​មុខ​ជំនាញ​កសិឧស្សាហកម្ម​មាន​៖

-សាស្រ្តាចារ្យ​​ នៅតាមគ្រិះស្ថានសិក្សា
-អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ (វេជ្ជសាស្ត្រ)
-អ្នកជំនាញព្យាបាលដោយតមអាហារ
-អ្នកវិទ្យាសាស្រ្តអភិវឌ្ឍន៍ផលិតផល / ដំណើរការ
-មន្រ្តីកិច្ចការបទបញ្ញត្តិ
-អ្នកនិពន្ធវិទ្យាសាស្ត្រ​ (ឯកសាបែបវិទ្យាសាស្ត្រ)
-មន្ត្រីតាមក្រសួងពាក់ព័ន្ធ
-អ្នកបច្ចេកទេសចំណីអាហារ
-អ្នកព្យាបាលដោយសារធាតុចិញ្ចឹម
-អ្នកគ្រប់គ្រងគុណភាព
-អ្នកបច្ចេកទេសខាងផលិត
-អ្នកបច្ចេកទេសមន្ទីរពិសោធន៍វិទ្យាសាស្ត្រ

ជំនាញ​កសិឧស្សាហកម្ម​មាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ សាកលវិទ្យាល័យមានជ័យ វិទ្យាស្ថាន​កសិកម្ម​ព្រែកលាប និង​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​ទៀត។

​ប្រទេស​កម្ពុជា​ទីផ្សារ​​កសិឧស្សាហកម្ម​កំពុង​មាន​ការ​​ខ្វះខាត​ ខណៈការ​ចាប់​យក​​ជំនាញ​​នេះ​ក៏​អាច​ចូលរួម​​ជួយ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​មាន​ភាព​ជឿនលឿន​រីក​ចម្រើន​ទៅ​មុខ៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម