ព័ត៌មានជាតិ
អាជ្ញាធរខេត្តតាកែវបើកកិច្ចប្រជុំត្រៀមស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ ៣១ និង៤១
នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងអាជ្ញាធរខេត្តតាកែវបានបេីកកិច្ចប្រជុំពិភាក្សាលើគម្រោងស្តារនិងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ និងការងារដោះស្រាយផលប៉ះពាល់ផ្សេងៗ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យដំណើរការនៃការស្ថាបនាផ្លូវជាតិលេខ ៣១ និងលេខ៤១ ប្រព្រឹត្តទៅដោយរលូននិងរួចរាល់តាមការគ្រោងទុក ពិសេសក៏សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋមានប្រើប្រាស់ដីចំណីផ្លូវ ដោយដាក់លក់ដូរឬតសំយ៉ាប ត្រូវរុះរើចេញដើម្បីឱ្យក្រុមការងារបានចុះធ្វើការនិងស្ថាបនាផ្លូវទាំង ២ ខ្សែនេះ។

លោក ញាណ ឡេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ណែនាំទៅដល់ក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវជាតិទាំង២ខ្សែនេះ ត្រូវកសាងឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្ថាបនាឱ្យបានលឿនតាមការគ្រោងទុក សម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលផងដែរ។
គម្រោងស្តារ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៣១ មានប្រវែង៥៣,៣៨គ.ម ទទឹង ១០ ម៉ែត្រ ជាប្រភេទកៅស៊ូ (DBST) ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ ដល់ផ្សារកំពង់ត្រាច ចំណុចប្រសព្វផ្លូវជាតិលេខ ៣៣ ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត់ ហើយឆ្លងកាត់ខេត្តតាកែវមានប្រវែងត្រឹមតែ៥គ.ម ស្ថិតនៅឃុំគូស ស្រុកត្រាំកក់។ ដោយឡែកសម្រាប់កំណាត់ផ្លូវជាតិលេខ៤១វិញ មានប្រវែង ៩៥,២៦៨គ.ម ទទឹង១០ម ជាប្រភេទកៅស៊ូ (DBST) ចាប់ពីថ្នល់ទទឹងចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ជុំគីរី ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។ ផ្លូវជាតិលេខ ៤២ ឆ្លងកាត់ខេត្តតាកែវ មានប្រវែង ៧.៥០០ម ចាប់ពី គ.ម៤៥+៥០០ដល់គ.ម៥៣+០០០ ដែលឆ្លងកាត់ភូមិចំនួន៥ នៃឃុំអូរសារាយ ស្រុកត្រាំកក់។
កំណាត់ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១នេះ ស្ថាបនាឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)៕
អត្ថបទ៖ វីរ:

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ