ព័ត៌មានជាតិ
សូមប្រយ័ត្ន និងបង្ការខ្លួន ខណៈស្ថានភាពចម្លងវីរុសកូវីដ-១៩ ងើបឡើងវិញ រួមទាំងនៅកម្ពុជា
ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពី ការការពារការចម្លងវីរុសកូវីដ-១៩ ខណៈខណៈស្ថានភាពចម្លងវីរុសកូវីដ-១៩ នៅលើសាកលលោក ក៏ដូចជានៅកម្ពុជា មានការងើបឡើងវិញគួរឱ្យកត់សម្គាល់។

ក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ថានភាព នៃជំងឺកូវីដ-១៩ នៅលើសាកលលោក មានការងើបឡើងវិញនូវការចម្លងវីរុសកូវីដ-១៩ ដោយឡែក ព្រះរាជាណាចក្រកម្ពុជាក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់ និងនៅលើសាកលលោកដែរ។ នេះបញ្ជាក់ថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាពិសេសពពួកអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់ បណ្តាលឱ្យលទ្ធភាពនៃការចម្លងគឺកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់កន្លែងទាំងអស់។

ក្រសួងសុខាភិបាល បានបន្តថា ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារកុំឱ្យមានការស្ទុះងើបឡើងវិញ និងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍របស់យើង និងដើម្បីបន្តនិរន្តរភាពដំណើរការប្រទេសជាបន្តទៅមុខទៀតប្រកបដោយសុវត្ថិភាព និងភាពរីករាយ ក្នុងគន្លងប្រក្រតីភាពថ្មី។

ក្រសួងសុខាភិបាល សូមក្រើនរំលឹក និងអំពាវនាវសារជាថ្មី ដល់សាធារណជន សូមបន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងគ្រួសារនិងសហគមន៍យើងទាំងអស់គ្នា ដោយបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ “៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២០មក ហើយជាបន្តបន្ទាប់មក សម្ដេចក៏តែងតែក្រើនរំលឹកជាញឹកញាប់ ឱ្យបន្តនូវការអនុវត្តវិធានការខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគម និងសង្គមទាំងមូល និងបន្តទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសជំរុញទី៣ ទី៤ ទី៥ និងដូសជម្រុញនានា ដើម្បីបញ្ចៀសនូវការរីករាលដាលដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ។

គួរបញ្ជាក់ថា នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ម្សិលមិញថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ គឺកម្ពុជាបានរកឃើញ ករណីឆ្លងថ្មីឆ្លងក្នុងសហគមន៍ ចំនួន ៣២នាក់ ជាករណីអូមីក្រុង ខណៈថ្ងៃទី១៧ រកឃើញ ៨ករណី, ថ្ងៃទី១៦ រកឃើញ ១៧ករណី, ថ្ងៃទី១៥ រកឃើញ ១៥ករណី, ថ្ងៃទី១៤ រកឃើញ ២៧ករណី, ថ្ងៃទី១៣ រកឃើញ ១៨ករណី, ថ្ងៃទី១២ រកឃើញ ២៦ករណី, ថ្ងៃទី១១ រកឃើញ ២៥ករណី។ គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ កម្ពុជា មានការឆ្លងកូវីដ១៩សរុប ១៣៨ ៤១៩ករណី, ជាសះស្បើយសុរប ១៣៥ ២២៤ករណី និង ស្លាប់សរុប ៣ ០៥៦ករណី៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ