ព័ត៌មានជាតិ
មន្ត្រីសុខាភិបាលក្រើនរំឭកឱ្យពលរដ្ឋការពារសុខភាពអំឡុងរដូវរងា
មន្ត្រីជំនាញបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋការពារសុខភាពឱ្យបានល្អពិសេសជំងឺផ្តាសាយនៅក្នុងកំឡុងពេលអាកាសធាតុចុះត្រជាក់។
ការក្រើនរំលឹកនេះធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា អាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ធ្នូនេះពិសេសនៅតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ដែលអាចមានសីតុណ្ហភាពត្រជាក់ចុះដល់១៥ ទៅ ១៦ អង្សា។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ធ្នូនេះថា នៅក្នុងកំឡុងអាកាសធាតុចុះត្រជាក់នេះប្រជាពលរដ្ឋត្រូវស្លៀកពាក់ខោអាវឱ្យបានក្រាស់ៗ រុំកន្លែង ពាក់មួក ពាក់ស្រោមដៃជើងចំពោះកុមារតូចៗ និងមនុស្សដែលមានវ័យចំណាស់ដើម្បីឱ្យមានកម្តៅក្នុងខ្លួនព្រោះថាកុមារនិងមនុស្សវ័យចំណាស់នៅពេលអាកាសចុះត្រជាក់ថាមពលក្នុងខ្លួនរបស់ពួកគេមានតិចបង្កលក្ខណៈងាយស្រួលងាយនឹងកើតជំងឺផ្តាសាយ។
លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋត្រូវបរិភោគទឹកឱ្យបានច្រើនមិនត្រូវរង់ចាំដល់ស្រេកទើបបរិភោគនោះទេដើម្បីរក្សាកម្តៅក្នុងខ្លួនឱ្យបានយូរពិសេសកុមារត្រូវឧស្សាហ៍បញ្ចុកទឹកឱ្យបានច្រើន។
លោកវេជ្ជបណ្ឌិតបានបន្តថា ជាធម្មតានៅពេលអាកាសធាតុចុះត្រជាក់ជំងឺដែលតែងតែកើតឡើងច្រើនជាងគេគឺជំងឺផ្តាយធម្មតា និងជំងឺផ្តាយធំដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុនិងបណ្តាលមកពីមេរោគឬបាក់តេរីដែលធ្វើឱ្យអ្នកជំងឺគ្រុនក្តៅ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថាពាក់ព័ន្ធនឹងរោគសញ្ញាជំងឺផ្តាសាយធំរួមមាន គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តទៅហត់។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ចំពោះការព្យាបាលវិញត្រូវប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេនិងហាមការប្រើថ្នាំផ្សះព្រោះវាគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង។
លោកវេជ្ជាបណ្ឌិតបានបន្ថែមថាបើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយធំ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានបញ្ជាក់ថា ក្នុងករណីមានជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការប្រញាប់រាយការណ៏និងទាក់ទងលេខ ១១៥ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ទ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?